Cameron Norrie យកឈ្នះជើងខ្លាំងលេខ៤ពិភពលោក Dominic Thiem ក្នុងកម្មវិធី Lyon Open

ចែករំលែក៖

កីឡាករលេខ២របស់អង់គ្លេស Cameron Norrie ទទួលបានជ័យជម្នះដ៏ធំបំផុតក្នុងអាជីពរបស់ខ្លួនតាមរយៈការផ្តួលកីឡាករលេខ៤ពិភពលោកសញ្ជាតិអូទ្រីស Dominic Thiem ក្នុងកម្មវិធីប្រកួតវាយតឺន្នីស Lyon Open កាលពីរាត្រីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា Cameron Norrie មិនដែលបានផ្តួលគូប្រជែងដែលឈរនៅចំណាត់ថ្នាក់កំពូលទាំង៥លើពិភពលោកនោះទេ ប៉ុន្តែពេលនេះគាត់បានយកឈ្នះក្នុងលទ្ធផល ៦-៣ ៦-២ ទល់នឹងម្ចាស់ជើងឯក US Open កីឡាករ Dominic Thiem 

កីឡាករជើងខ្លាំងអង់គ្លេស Cameron Norrie បានរីករាយនឹងការចាប់ផ្តើមយ៉ាងខ្លាំងរហូតដល់ឆ្នាំ២០២១នេះ ដោយបានឈ្នះពានរង្វាន់រួមអាជីពរួមគ្នាចំនួន២១លើករួចមកហើយ។ កីឡាករវ័យ២៥ឆ្នាំរូបនេះនឹងប្រកួតជាមួយកីឡាករបារាំង Arthur Rinderknech ដែលបានផ្តួលកីឡាករអុីតាលី Jannik Sinner ក្នុងវគ្គ៨ក្រុមចុងក្រោយ។

Norrie ដែលមានចំណាត់ថ្នាក់លេខ៤៩បានលេងយ៉ាងល្អនៅពេលប្រកួតជាមួយ Thiem ដែលបានឈ្នះ៣សិត ក្នុងចំនោម៤សិតរបស់គាត់។កីឡាកររូបនេះបានឈ្នះការប្រកួតចំនួន១២លើកក្នុងចំណោម១៥ប្រកួតក្នុងឆ្នាំនេះបាននិយាយថា “ខ្ញុំពិតជារីករាយណាស់ក្នុងការឈ្នះ វាជាជ័យជម្នះដែលមានលំដាប់ខ្ពស់បំផុតរបស់ខ្ញុំ ខ្ញុំរីករាយចំពោះការប្រកួតនៅពេលនេះ។ ខ្ញុំធ្វើចលនាបានល្អ និងលេងការប្រកួតច្រើន ដូច្នេះធ្វើឱ្យមានអារម្មណ៍ល្អនៅពេលប្រកួត។ ខ្ញុំទន្ទឹងរង់ចាំទទួលបានការប្រកួតមួយផ្សេងទៀតនៅលើដីឥដ្ឋ” 

ខណៈដែល Norrie នឹងឈានទៅប្រកួត French Open នៅខែនេះដោយមានទំនុកចិត្តច្រើនមិនថា នៅសល់មួយសប្តាហ៍ទៀតនៅ Lyon Open ក៏ដោយក៏វាជាការបរាជ័យដ៏គួរឱ្យព្រួយបារម្ភសម្រាប់កីឡាករលំដាប់កំពូល Thiem 

កីឡាករវ័យ២៧ឆ្នាំ Thiem គឺជាកីឡាករឈានមុខគេមួយរូបនៅលើពិភពលោកដែលបានឈ្នះពានរង្វាន់១០ក្នុងចំណោម១៧ប្រកួតរបស់គាត់ក៏ដូចជាបានបញ្ចប់ការប្រកួតនៅ Roland Garros ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ប៉ុន្តែគាត់នៅតែព្យាយាមស្វែងរកទម្រង់បែបបទល្អបំផុតរបស់គាត់បន្ទាប់ពីបានចំណាយពេលពីរខែពីដំណើរកម្សាន្តកាលពីដើមឆ្នាំនេះ។

Thiem បាននិយាយថា “ខ្ញុំត្រូវការព្យាយាមឡើងវិញ បន្ទាប់ពីលក្ខណៈខាងរាងកាយ និងអារម្មណ៍នៃការឈ្នះពានរង្វាន់ Grand Slam ដែលជាមិត្តស្រីរបស់គាត់នៅក្នុងកម្មវិធី US Open កាលពីខែកញ្ញាបានទទួលជោគជ័យ ហើយខ្ញុំចង់បានជ័យជម្នះនេះដូចគ្នា” ៕ ដោយ ៖ ភារៈ

 

...

រូបភាព៖ Reuters/BBC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print