កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនម៉ូតូឌុបម្នាក់ដឹកជនជាតិថៃលួចឆ្លងដែន

ចែករំលែក៖

បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចចម្រុះប្រចាំការនៅលើកំណាត់ផ្លូវជាតិលេខ៥៨បានឃាត់ខ្លួនម៉ូតូឌុបម្នាក់ដែលដឹកជនជាតិថៃឆ្លងដែននៅវេលាម៉ោង៥នឹង១៥នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចគោលដៅត្រួតពិនិត្យឆែកឆេទប់ស្កាត់ប្រជាពលរដ្ឋលួចឆ្លងដែនដោយខុសច្បាប់ លើកំណាត់ផ្លូវជាតិលេខ៥៨(មុខប៉ុស្តិ៍)។
នគរបាលប្រចាំការនៅចំណុចប៉ុស្ដ៌ខាងលើប្រាប់ថាៈដោយកម្លាំងប៉ុស្តិ៍ចំនួន ៦នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ប៉ាក់ សារ៉ាត់ នាយប៉ុស្ដិ៍ ការពារព្រំដែនគោក៩១១បានធ្វើការឃាត់ខ្លួនអ្នកម៉ូតូឌុប១នាក់ ដែលបានដឹក ជនជាតិថៃចំនួន២នាក់ និងវត្ថុតាងម៉ូតូ១គ្រឿងបន្ទាប់ពីរការស្រាវជ្រាវនឹងសហការជាមួយកម្លាំងប្រជាការពារ អាជ្ញាធរភូមិសិលាខ្មែរនៅថ្ងៃដដែលបានឃាត់ខ្លួនជនជាតិថៃចំនួន២នាក់ស្រីម្នាក់ បន្ថែមទៀត ដែលម៉ូតូឌុប បើកបរគេចពីកម្លាំង សមត្ថកិច្ច យកទៅទំលាក់ចោលក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានលួចឆ្លងដែនដោយខុសច្បាប់ពីប្រទេសថៃ ចូលមក ទឹកដីកម្ពុជា ។
ក្រោយពីឃាត់ខ្លួនបានភ្លាម និងដោយទទួលបានបទបញ្ជា របស់ លោក មេបញ្ជាការ កម្លាំងប៉ុស្តិ៍សិលាខ្មែរ បានយក អ្នកបើកបរម៉ូតូឌុបជនជាតិខ្មែរ និងជនជាតិថៃទាំង៤នាក់ សរុបចំនួន៥ នាក់ ស្រីម្នាក់ និងវត្ថុតាង ម៉ូតូ១គ្រឿង បញ្ជូនទៅទីបញ្ជាការវរ: ដើម្បីស្រាវជ្រៀវ សួរនាំតាមនិតិវិធីបន្ត ៕
បញ្ហាខាងលើនេះលោកសូ ចាន់ណារីមេបញ្ជាការនគរបាលវរៈការពាព្រំដែន
គោក៩១១ប្រសាសន៌តាមទូរសព្ទនៅថ្ងៃដដែលនេះថាចំពោះជនជាតិថៃ
នឹងអ្នកម៉ូតូឌុបលោកបានធ្វើកំណត់
ហេតុរួចបានបញ្ជូនមកអធិការដ្ឋានក្រុងប៉ោយប៉ែតហើយ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print