ខេត្តស្វាយរៀង៖ លោក សរ សុដានី អភិបាលរងតំណាងលោកអភិបាលក្រុងស្វាយរៀង បានដឹកនាំក្រុមការងារចុះពិនិត្យរកដំណោះស្រាយរំដោះទឹកដែលលិចផ្លូវនៅលើផ្លូវលេខ១០១ ដោយសារទឹកភ្លៀង
ជាប់ ការាស់សាំងស្ថិតក្នុងភូមិកៀនសាំងសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។
ការចុះពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ២០២១ ក្រោមការចូលរួមពីលោកប្រធានការិយាល័យសាធារណកា និងដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈក្រុង លោកមន្ត្រីភូមិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ស្វាយរៀង និងស្មៀនសង្កាត់ស្វាយរៀង ផងដែរ។
លោកសរសុដានីអភិបាលរងក្រុងស្វាយរៀងបានអោយដឹងថា ក្រុមការងាររដ្ឋបាលក្រុងចុះនាពេលនេះគឺដើម្បីពិនិត្យរកដំណោះស្រាយរំដោះទឹកដែលលិចផ្លូវដោយសារទឹកភ្លៀង នៅលើផ្លូវលេខ១០១ ជាប់ការាស់សាំង។
លោកបន្តថា ជាដំណោះស្រាយក្រុមការងារក្រុងបានស្នើសុំ ចោះភ្ជាប់ទៅប្រព័ន្ធលូ របស់ការាស់សាំងដែលមានប្រព័ន្ធលូរួចហើយ ដើម្បីរំដោះទឹកលិចផ្លូវជាបណ្ដោះអាសន្នខណះខាង ក្រុមហ៊ុនការាស់សាំងក៏បានយល់ព្រមឯកភាពឲ្យបង្ហូទឹកចូលប្រព័ន្ធលូរបស់ក្រុមហ៊ុន មិនមានការជំទាស់អ្វីនោះទេគឺដើម្បីផលប្រយោជន៏សាធារណះងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវពិសេសនារដូវវស្សានេះផងដែរ។
លោក បានបន្ថែមទៀតថាដើម្បីឆ្លើយតបទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្រុមការងាររបស់លោក និងត្រូវធ្វើអោយបាន ធ្វើអោយលឿន និងតម្លាភាព បំផុតព្រោះជានេះជាតួនាទីភារកិច្ចទទួលខុសត្រូវចំពោះ ជាតិ និងប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា
ពិសេសអំពាវនាវដល់ បងប្អូនទាំងអស់សូមកុំភ្លេចអនុវត្តវិធានការណ៏ ៣ការពារ ៣កុំអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងក្រសួងសុខាភិបាលផងដែរ៕
ដោយ៖ យឹម សុថាន