ភ្នំពេញ៖ ក្មេងប្រុសអាយុ១ខួប៣ខែម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ខណ:កំពុងឈរបៅទឹកដោះគោ នៅក្បែរចិញ្ចើមផ្លូវ ត្រូវបុរសម្នាក់ដែលគេស្គាល់ថាជាមេធាវីបើករថយន្តថយក្រោយចេញពីការិយាល័យមេធាវី ព្រះខ័នជ័យ កិន កាលពីវេលាម៉ោង១៩ យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខការិយាល័យមេធាវី ព្រះខ័នជ័យ ផ្លូវបេតុង ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តម៉ាកឡិចសុីស ៣៣០មួយគ្រឿងដោយមិនបញ្ជាក់ស្លាកលេខ បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថាជាមេធាវី នៅការិយាល័យមេធាវី ព្រះខ័នជ័យ ដោយបើករថយន្តថយក្រោយចេញពីការិយាល័យ ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យកិនក្មេងប្រុសអាយុ១ខួប៣ខែម្នាក់ខណ:កំពុងឈបៅទឹកដោះគោនៅក្រោយរថយន្តបណ្តាលកិនចំកង់ខាងក្រោយពេញទំហឹង ភ្លាមនោះម្តាយក្មេងរងគ្រោះ ឃើញកូនស្តូកស្តឹងនៅក្នុងថ្លុកឈាម ក៏បានយកកូនដឹកតាមម៉ូតូទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែអកុសលកូនរបស់គាត់ត្រូវបានស្លាប់ពាក់កណ្តាលផ្លូវ រួចដឹកកូនយកមកកន្លែងស្នាក់នៅវិញរួចអុចធូប ទៀន ដើម្បីជូនដំណើរកូនទៅកាន់សុកតិភព ហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយខាងភាគីបង្កសូមធ្វើការសម្របសម្រួលគ្នាជាមួយភាគីរងគ្រោះ ដោយមានការព្រមព្រៀងគ្នា ដោយខាងភាគីរងគ្រោះបានទាសំណងចំនួន៤៥០០ដុល្លារ បន្ទាប់មកខាងភាគីបង្កបានប្រគល់លុយឲ្យគ្រប់ចំនួន ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ។ដោយឡែកជនរងគ្រោះឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ