ការប្រកួតលើកទី៣រវាង Fury នឹង Wilder ទម្ងន់ធ្ងន់ពិភពលោកបានកំណត់ថ្ងៃទី២៤ ខែកក្កដានៅ Las Vegas

ចែករំលែក៖

ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោករបស់ស្ថានីយ៍ទូរទស្សន៍ WBC កីឡាករ Tyson Fury បានចុះកុងត្រាប្រកួតជាមួយកីឡាករ DeontayWilder នៅថ្ងៃទី២៤ ខែកក្កដា។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០២១។កីឡាប្រដាល់ Fury វ័យ៣២ឆ្នាំបានត្រៀមរួចរាល់ដើម្បីដណ្តើមជើងឯកពិភពលោកប៉ះនឹងកីឡាករ Anthony Joshua នៅអារ៉ាប់ប៊ីសាអ៊ូឌីត។កីឡាករ Fury បាននិយាយថា “ខ្ញុំនឹងធ្វើឲ្យអស់លទ្ធភាពពីអ្វីដែលខ្ញុំមាន។ការប្រកួតរបស់ខ្ញុំសម្រាប់ពេលនេះគឺសំខាន់ និងល្បីខ្លាំងណាស់ ដូច្នេះខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាព”។កិច្ចព្រមព្រៀងរបស់ Fury បានមកដល់តិចជាង៧ថ្ងៃចាប់តាំងពីគាត់បានបង្ហាញខ្លួននៅលើបណ្តាញសង្គមដោយបញ្ជាក់ថា គាត់បានយល់ព្រមជួបជាមួយ Wilder នៅខែកក្កដា។ ប៉ុន្តែបន្ទាប់ពីផ្តល់ពន្លឺដល់ Wilderបង្ហាញភ្លើងខៀវនៃផែនការចង់ប្រកួតរបស់អ្នកទាំង២គឺនឹងមកដល់ហើយ។កីឡាករ Wilder វ័យ៣៥ឆ្នាំបានបដិសេធមិនយកប្រាក់ណាមួយបង្ហាញពីចំណូល និងទុកឱ្យ Fury ជាអ្នកដែលស្នើប្រកួតជើងឯកទម្ងន់ធ្ងន់ពិភពលោក។ ជាមួយគ្នានេះកីឡាករ Joshua ត្រូវបានគេរំពឹងថានឹងការពារខ្សែក្រវាត់ IBF, WBA និង WBO របស់គាត់ប្រឆាំងនឹងកីឡាករOleksandr Usyk របស់អ៊ុយក្រែននៅខែសីហាខាងមុខដែរ។Fury ធ្លាប់បានផ្តួល Wilder ដើម្បីបញ្ចប់ការគ្រប់គ្រងរបស់គាត់ក្នុងនាមជាម្ចាស់ខ្សែក្រវាត់ WBC នៅ Las Vegas ក្នុងខែកុម្ភៈ ឆ្នាំ២០២០ ពោលគឺ១៤ខែបន្ទាប់ពីអ្នកទាំងពីរបានប៉ះគ្នានៅ Los Angeles ។កន្លែងប្រកួតមិនទាន់ត្រូវបានប្រកាសជាផ្លូវការសម្រាប់ការប្រកួតលើកទី៣របស់ពួកគេនៅឡើយទេប៉ុន្តែក្រុមរបស់ Fury បាននិយាយថា សង្វាន់ Allegiant នៅ Las Vegas ត្រូវបានបម្រុងទុកសម្រាប់កាលបរិច្ឆេទនៃការប្រកួតនេះ។សង្វៀននេះត្រូវបានសាងសង់រួចរាល់នៅឆ្នាំ២០២០ ដែលផ្ទុកបានមនុស្ស៦៥,០០០ ហើយជាកន្លែងសម្រាប់ទទួលសិទ្ធិផ្តាច់មុខនៅ Las Vegas Raiders NFL ផងដែរ ៕

  

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print