ជនសង្ស័យម្នាក់លួចខ្សែភ្លើងត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ចូនទៅតុលាការ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់លួចខ្សែភ្លើងក្នុងរោចក្រទឹកស្អាតបញ្ចូនទៅតុលាការ នៅរសៀលថ្ងៃទី25 ខែឧសភា ឆ្នាំ2021ដើម្បីចាត់ការតាមច្បាប់។
លោក នួន នីណារ៉ូ មេបញ្ចាការមូលដ្ឋនកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហូវ ណាក់ ភេទប្រុស អាយុ 25ឆ្នាំ រស់នៅក្នុងភូមិគីឡូម៉ែត្រលេខ4 សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ ក្រោយពីមានពាក្យបណ្តឹងពីរោចក្រខាងលើ លោកដឹកនាំកម្លាំងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ នៅម៉ោង13នឹង00នាទី ថ្ងៃទី24 ខែឧសភា ឆ្នាំ2021ម្សិលមិញនេះ។
លោក បញ្ជាក់ថា ក្រោយពីសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនមានគ្នា៣នាក់ ហើយខ្លួនជា អ្នកមើលផ្លូវ ចំណែកជនសង្ស័យ2នាក់ទៀត ឈ្មោះ ហើម និងឈ្មោះវ៉ែន ជាអ្នកទំលុះជញ្ចាំងស័ង្ហសីចូលលួចខ្សែភ្លើងកាលពីយប់ម៉ោង11នឹង00នាទីថ្ងៃទី23 ខែឧសភា ឆ្នាំ2021 តែត្រូវសន្តិសុខមកទាន់ ក៏នាំគ្នារត់គេចខ្លួន រហូតដល់សមត្ថកិច្ចឃាត់ខ្លួនគេតែម្តង។
ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ចំណែកជនសង្ស័យ២នាក់ទៀតកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវតាមឃាត់ខ្លួន៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print