ភ្នំពេញ៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ត្រូវបានបុរសម្នាក់ដែលជួលបន្ទប់ក្បែរគ្នាចាប់រំលោភជាច្រេីនដងនិងគំរាមមិនឱ្យប្រាប់នរណារហូតមានផ្ទៃពោះទេីបបែកការដល់ម្តាយប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនយកទៅដោះស្រាយតាមច្បាប់។
ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យមានឈ្មោះមៀច សីមេសា ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួលលេខ១៨ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានអាយុ១៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាមួយម្តាយ ដែលជួលក្បែរជនសង្ស័យដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ម្តាយជនរងគ្រោះបាននិងអ្នកក្បែរបន្ទប់បានចេញទៅខាងក្រៅបាត់ទុកឱ្យជនរងគ្រោះនៅម្នាក់ឯង បន្ទាប់មកស្រាប់តែជនសង្ស័យហៅជនរងគ្រោះមកអង្គុយលេងក្នុងបន្ទប់ខ្លួន ខណះជនរងគ្រោះកំពុងអង្គុយលេងស្រាប់តែជនសង្ស័យបិទទ្វារចាក់កន្លឹះរួចស្ទុះទៅឱបស្ទាបលេីរាងកាយជនរងគ្រោះនិងគំរាមមិនឱ្យស្រែកទៀតផង។ បន្ទាប់មកក៏ចាប់រំលោភរហូតបានសម្រេច។
ប្រភពដដែលបានបន្តថា លុះមកដល់ថ្ងៃទី២៩ ខែឆ្នាំដដែល ជនសង្ស័យក៏បានហៅជនរងគ្រោះមកបន្ទប់ជួលរំលោភបានសម្រេចម្តងទៀតថែមទាំងគំរាមមិនឱ្យប្រាប់នរណាម្នាក់ឡេីង។ រហូតមកដល់ថ្ងៃទី៥ ខែវិច្ឆិកា ជនសង្ស័យបានហៅជនរងគ្រោះមករំលោភម្តងទៀតនិងគំរាមមិនឱ្យប្រាប់នរណាបេីហ៊ានប្រាប់គេនឹងសម្លាប់ចោល។
ក្រោយមកម្តាយជនរងគ្រោះក៏បានប្តូរបន្ទប់ជួលទៅនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ វិញ ចំណែកជនរងគ្រោះត្រូវម្តាយឱ្យទៅនៅជាមួយយាយនៅឯស្រុកកំណេីត។
ប្រភពដដែលបានបន្តទៀតថា លុះមកដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ យាយជនរងគ្រោះបានខលមកម្តាយជនរងគ្រោះប្រាប់ថា ជនរងគ្រោះមានផ្ទៃពោះហេីយ ទេីបសួរនាំ ជនរងគ្រោះក៏ប្រាប់ពីដំណេីររឿង ទេីបម្តាយជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី១ តែម្តង។
ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះហេីយ លោកវីរៈសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យក៏បញ្ជាឱ្យកម្លាំងចុះទៅឃាត់ខ្លួនជនសង្ស័យយកទៅដោះស្រាយតាមច្បាប់៕ដោយ៖សុខាសែនជ័យ