UEFA អនុញ្ញាតឲ្យមានអ្នកទស្សនា១៦,៥០០នាក់នៅក្នុងការប្រកួតChampions Leagueវគ្គផ្តាច់ព្រ័ត្រ

ចែករំលែក៖

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFAបានប្រកាសនៅថ្ងៃលក់សំបុត្រកាលពីថ្ងៃទី២៥ខែឧសភាថា អ្នកទស្សនាបាល់ទាត់រហូតដល់១៦,៥០០នាក់នឹងអនុញ្ញាតឲ្យចូលរួមការប្រកួតបាល់ទាត់Champions Leagueវគ្គផ្តាច់ព្រ័ត្រ នៅក្នុងទីក្រុង Porto ប្រទេសព័រទុយហ្គាល់។

អជ្ញាធរប្រទេសព័រទុយហ្គាល់បានឲ្យដឹងទៀតថា ការអនុញ្ញាតឲ្យមានអ្នកទស្សនាចំនួននេះស្មើទៅនឹង១ភាគ៣នៃចំនួនសរុបរបស់កីឡាដ្ឋាន Estadio do Dragaoដែលត្រូវបានគេយកមកជំនួសកីឡាដ្ឋាននៅក្នុងប្រទេសទួរគីក្នុងការប្រកួត Champions Leagueវគ្គផ្តាច់ព្រ័ត្រព្រោះតែបញ្ហា COVID-19

សំបុត្រចូលទស្សនា Champions Leagueវគ្គផ្តាច់ព្រ័ត្រមានតម្លៃចាប់ពី ៧០ អឺរ៉ូ ដល់ ៦០០ អឺរ៉ូ ចំពោះការប្រកួតរវាងក្រុមChelsea និង Manchester City ចំណែកតម្លៃសំបុត្រ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ Europa League នៅថ្ងៃពុធនៅ Gdansk រវាងក្រុម Manchester United និង Villareal មានតម្លៃចន្លោះពី ៤០ អឺរ៉ូ ទៅ ១៣០ អឺរ៉ូ ៕

...

ដោយ ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print