អតីតគ្រូបង្វឹកក្លិបBayern Munichនឹងក្លាយទៅជាគ្រូជម្រើសជាតិអាល្លឺម៉ង់ក្រោយយ៉ូរូ២០២០

ចែករំលែក៖

លោក Hansi Flick ដែលទើបតែលាលែងចេញពីតំណែងគ្រូបង្វឹករបស់ក្រុមBayern Munichនឹងមកជំនួសតំណែងរបស់លោកJoachim Low ជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អាល្លឺម៉ង់។​ក្រោយពេលចុះកិច្ចសន្យារយៈពេល៣ឆ្នាំហើយមក លោកHansi Flick ដែលមានវ័យ៥៦ឆ្នាំបានថ្លែងថា “ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានក្លាយទៅជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់។ ខ្ញុំពិតជារំភើបរកអ្វីប្រៀបពុំបានឡើយពេលឃើញកីឡាករគ្រប់កំរឹតពិសេសកីឡាករវ័យក្មេងនៅក្នុងប្រទេសអាល្លឺម៉ង់។” ​លោក Hansi Flick ធ្លាប់ធ្វើជាជំនួយការរបស់លោកJoachim Lowពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ឈ្នះជើងឯកWorld Cup ឆ្នាំ២០១៤។ មិនត្រឹមតែប៉ុណ្ណោះគាត់ក៏ធ្លាប់ធ្វើជាអគ្គនាយកបាល់ទាត់របស់សហព័ន្ធបាល់ទាត់អាល្លឺម៉ង់នៅក្នុងឆ្នាំ២០១៤ដល់២០១៧។ Hansi Flick កាន់តែបង្កើនប្រជាប្រិយភាពកាន់តែខ្លាំងក្រោយគាត់មកដឹកនាំក្រុមBayern Munichក្នុងរយៈពេល២ឆ្នាំចុងក្រោយដោយបានដឹកនាំក្រុមយក្សអាល្លឺម៉ង់នេះឈ្នះ៦ពានក្នុងរយៈពេល១៦ខែ។​ចំណែកលោក Joachim Low នឹងចាកចេញពីតំណែងគ្រូបង្វឹករបស់អាល្លឺម៉ង់ក្រោយពេលគាត់ដឹកនាំបាន១៥ឆ្នាំ៕

  

...

ដោយ ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print