ប្រជាពលរដ្ឋនៅភ្នំពេញ ចំនួនជាង១០ម៉ឺននាក់ ទៀត ទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដុសទី១ ក្នុងចំណោមសរុបប្រមាណ ១លាន៨២ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញភ្នំពេញចំនួនជាង១០ម៉ឺននាក់ទៀត ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ កាលពីថ្ងៃ២៦ ខែឧសភា ម្សិលម៉ិញ ។  ចំនួននេះបានធ្វើឱ្យតួរលេខនៃ ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ កើនឡើងរហូត ដល់ជាង១លាន ៨២ម៉ឺននាក់ហើយ ដោយគិតពីថ្ងៃទី១៨កុម្ភៈ មក។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ តែងបានចុះធ្វើការត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជំរុញឱ្យក្រុមការងារ ក្រុមគ្រូពេទ្យនិងអាជ្ញាធរដែនដី សម្រុកចាក់អោយបានលឿន ដើម្បីឱ្យការចាក់វ៉ាក់សាំងនេះ បានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល។
យោងតាមរបាយការណ៍តបស់រដ្ឋបាលរាជធានី បានបញ្ជាក់ថា គិតត្រឹមថ្ងៃ២៦ ខែឧសភានេះ ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ក្នុងរាជធានីភ្នំពេញ បានចំនួន១៨២១៥៥៩នាក់ហើយ ខណៈចំនួនអ្នកបានចាក់វ៉ាក់សាំងកាលពីថ្ងៃទី ២៦ ខែឧសភា ម្សិលម៉ិញមានចំនួន១០៦៧ ៣៤០នាក់។
ប្រជាពលរដ្ឋក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានទទួលការចាក់វាក់សាំងក្នុងថ្ងៃនេះ នៅវត្តវាលស្បូវ បានសម្តែងការអរគុណ ដល់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និង មន្រ្តីសុខាភិបាលដែលបានយកចិត្តទុកដាក់ ដល់ការចាក់វាក់សាំងជូនពួកគាត់ ។
គូសបញ្ជាក់ថា ៖លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១កន្លងទៅនេះ បានអះអាងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ មានវឌ្ឍនភាពល្អ និងសម្រេចបានប្រមាណជាង២២ភាគរយហើយ។
លោកស្រីឱ វណ្ណឌីនបន្តថា ក្នុងខណ្ឌទាំង ៣ រួមមានខណ្ឌច្បារអំពៅ ខណ្ឌចំការមន និងខណ្ឌ ៧ មករា បើតាមស្ថិតិដែលទទួលបានពីសាលារាជធានីភ្នំពេញ មានអ្នកមកទទួលការចាក់វ៉ាកសាំងចំនួន ២៦០,៥៨៣នាក់ ដែលចំនួននេះបើគិតតាមវ៉ាក់សាំងដែលកម្ពុជាទទួលបាន ១លានដូស កាលពីថ្ងៃទី ២៣កន្លងទៅ គឺវាអាចគ្រប់គ្រាន់សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋទាំង៣ខណ្ឌខាងលើនេះ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print