មីយ៉ាន់ម៉ា ៖ មនុស្ស២៨នាក់ត្រូវកាត់ទោសជាប់គុក២០ឆ្នាំពីបទដុតបំផ្លាញរោងចក្រចិន

ចែករំលែក៖

តុលាការមីយ៉ាន់ម៉ា បានកាត់ទោសមនុស្ស២៨នាក់ឱ្យជាប់ពន្ធនាគារ២០ឆ្នាំពីបទវាយប្រហារដុតបំផ្លាញរោងចក្រចិនពីរកន្លែងនៅទីក្រុង Yangon កាលពីខែមីនាកន្លងមក។
កាលពីខែមីនាកន្លងមក ចិនបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ក្រោយមានក្រុមហ៊ុនរោងចក្រដល់ទៅ៣២ កន្លែងរបស់ចិនត្រូវដុតបំផ្លាញពីក្រុមបាតុករមីយ៉ាន់ម៉ា។ បណ្តាញទូរទស្សន៍មីយ៉ាន់ម៉ា Myawaddy ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហានមីយ៉ាន់ម៉ា បានផ្សាយថា មនុស្ស២៨នាក់ត្រូវបានចោទប្រកាន់ពីបទដុតបំផ្លាញរោងចក្រនៅតំបន់ឧស្សាហកម្ម Hlaing Tharyar ស្ថិតនៅក្នុងទីក្រុងធំៗរបស់ប្រទេសមីយ៉ាន់ម៉ា។
សារព័ត៌មានរ៉យទ័របានផ្សាយថា មានមនុស្ស១៨នាក់ក្នុងចំណោម ២៨នាក់ត្រូវបានតុលាការមីយ៉ាន់ម៉ាចេញដីកាចាប់ខ្លួន។
កាលពីពាក់កណ្តាលខែមីនា ចិនបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ចំពោះហេតុការណ៍ដែលបានកើតឡើងចំពោះក្រុមហ៊ុន រោងចក្រចិនចំនួន៣២កន្លែងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានដុតបំផ្លាញ ធ្វើឲ្យចិនខាតបង់ទឹកប្រាក់ដល់ទៅជាង ៣៦លានដុល្លារ។
តាមការប្រកាសរបស់ស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ា បានឱ្យដឹងថា រោងចក្រដែលរងការដុតបំផ្លាញនៅតំបន់ឧស្សាហកម្ម Shwe Lin Ban ក្នុងទីក្រុងYangon គឺជារោងចក្រកាត់ដែរ។ ទីក្រុងប៉េកាំង បានស្នើឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ចាត់វិធានការទៅលើជនដៃដល់ដែលបំផ្លាញរោងចក្រចិន៕

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print