កម្លាំងប៉ូលិសបានរកឃើញ កាំភ្លើង១២ដើម និងគ្រាប់ ២២ពាន់គ្រាប់ និងគ្រាប់បែកសាំងជាច្រើនគ្រាន់ នៅក្នុងផ្ទះជនដៃដល់បាញ់ប្រហារ សម្លាប់មនុស្ស៩នាក់នៅទីក្រុង San Jose រដ្ឋកាលីហ្វ័រនីញ៉ា។
កម្លាំងប៉ូលិសបានឲ្យដឹងថា ក្រោយឆែកឆេរផ្ទះ របស់ Samuel James Cassidy ក៏បានរកឃើញធុងផ្ទុកប្រេង និងគ្រាប់បែកសាំងជាច្រើន។ តាមការលើកឡើងរបស់កម្លាំងប៉ូលិស ជនដៃដល់ បានប្រើប្រាស់ឧបករណ៍ កំណត់ពេលវេលា ដើម្បីដុតកម្ទេចផ្ទះរបស់ខ្លយន ក្រោយការបាញ់ប្រហារ ។
កាំភ្លើងដែលជនដៃដល់ប្រប្រាស់ក្នុងការបាញ់ប្រហារកាលពីថ្ងៃទី ២៦ខែឧសភា គឺជាកាំភ្លើងទិញស្រប់ច្បាប់មានលិខិតត្រឹមត្រូវ។ ជនដៃដល់ Cassidy ត្រូវបានមិត្តរួមការងារក្នុងក្រុមហ៊ុនដឹកជញ្ចូនថាជាបុគ្គលពិបាកនៅក្នុងការចុះចូលជាមួយមិត្តរួមការងារផ្សេងទៀត ដោយសារតែគំនិត្យអាត្មានិយម។
សាក្សីនៅកន្លែងកើតហេតុបាឲ្យដឹងថា ជនដៃដល់ បានបាញ់ប្រហារទៅកាន់គោលដៅ មួយចំនួនដែលបានកំណត់ទុក មិនបានបាញ់ពាស់វាលពាស់កាលនោះឡើយ។ ជនដៃដល់ Cassidy បានបាញ់រហូតដល់ទៅ ៣៩គញរាប់ ។ រូបភាពពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា ជនដៃដល់ដើពីអគារមួយទៅកាន់អគារមួយទៀតពេលបាញ់ប្រហារ។
ការបាញ់ប្រហារកាលពីថ្ងៃទី ២៦ខែឧសភា បណ្តាលឲ្យមនុស្ស ៩នាក់ស្លាប់ ដែលជាមិត្តរួមការងារទាំងអស់ របស់ជនដៃដល់ធ្វើការក្នុងក្រុមហ៊ុនដឹកជញ្ជូនដូចគ្នា៕
រូបភាព៖ AP