លោក​ជា​ សុ​ភិន​ចៅសង្កាត់​អូរ​ឫស្សី​១​ គ្មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ជនអនាថា​ក្នុង​មូល​ដ្ឋា​ន​

ចែករំលែក៖

ភ្នំពេញ​៖​ ពាក់​ព​ន្ធ័​ទៅ​នឹង​ជនអនាថា​ ព្រមទាំង​អ្នក​សុំទាន​ដើរ​ ដេក​តាម​ទី​សាធារណៈ​ ឬ​តាម​សំ​យ៉ាប់​ផ្ទះ​ត្រូវ​សាលា​រាជធានី​ភ្នំពេញ​ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋា​ន​ ពិសេស​តាម​សង្កាត់​មាន​វិធានការ​ប្រមូល​យក​ទៅ​សង្គមកិច្ច​ ដើម្បី​អប់រំ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ ដើម្បី​លើកកម្ពស់​មុខមាត់​រាជធានី​ភ្នំពេញ​ឲ្យ​សក្តិ​សម​ពាក្យស្លោក​ថា​ «​រាជធានី​ភ្នំពេញ​ជាទី​ក្រុង​គជ់​»​នោះ​ តែ​ផ្ទុយ​ទៅ​វិញ​ លោក​ជា​ សុ​ភិន​ ចៅសង្កាត់​អូរ​ឫស្សី​១​ បែរជា​ព្រងើយកន្តើយ​មិន​យកចិត្តទុកដាក់​ និង​គ្មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ទាំងនេះ​ទៅ​វិញ​ ហាក់បីដូចជា​ ការ​ផ្គើន​ទៅ​នឹង​បទបញ្ជា​របស់​សាលា​រាជធានី​ភ្នំពេញ​ ដែល​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ទៅ​នឹង​បញ្ហា​ជនអនាថា​ និង​អ្នក​សុំទាន​នេះ​ ។​

ពាក់​ព​ន្ធ័​ករណី​នេះ​ លោក​លី​ម​ សុភា​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​៧​មក​រា​ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ខាង​សាលា​ខណ្ឌ​កំពុង​តែ​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ និង​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ដើម្បី​ដើរ​ប្រមូល​ ហើយ​សាលា​ខណ្ឌ​នឹង​បញ្ជូន​ទៅ​កាន់​មន្ទីរ​សង្គមកិច្ច​អ​តី​យុវជន​ និង​នីតិ​សប្ប​ទា​ ។​ តែ​លោក​ជា​ សុ​ភិន​ បែរជា​គ្មាន​ទំនួល​ខុស​ត្រូវ​ និង​អនុវត្ត​តាម​បទបញ្ជា​របស់​សាលា​ដោយ​ ទំលាក់​បន្ទុក​ទាំង​អស់នេះ​ មក​លើ​កម្លាំង​នគរបាល​ត្រូវ​ស្រុង​ យករួចខ្លួន​តែឯង​ទៅ​វិញ​ ជាក់ស្តែង​នៅ​យប់​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០១៦​ កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​ឫស្សី​ទី​១​ បាន​ប្រមូល​ជនអនាថា​ ដែល​ដេក​តាម​សំ​យ៉ាប់​ផ្ទះ​របស់​ប្រជា​ពលរ​ដ្ធ​ក្នុង​មូល​ដ្ធា​ន​របស់​ខ្លួន​យក​មក​ប្រគល់​ឲ្យ​សាលាសង្កាត់​អូរ​ឫស្សី​ទី​១​តែ​បែរជា​លោក​ជា​ សុ​ភិន​ ចៅសង្កាត់​អូរ​ឫស្សី​ទី​១​ បដិសេធន៍​មិន​ទទួលយក​ដើម្បី​បញ្ជូន​ទៅ​សង្គមកិច្ច​នោះ​ទេ​ ដោយ​បាន​ទំលាក់​ទុក​ឲ្យ​នគរបាល​ប៉ុស្តិ៍​ទៅ​វិញ​ ៕​

20160313211928

20160313212026

...

ដោយ៖ ស​ សម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print