ក្រុមគ្រូពេទ្យទីចាត់ការគីមីសាស្រ្តបន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅភូមិសាស្រ្តសង្កាត់ចាក់អង្រែលើ

ចែករំលែក៖

ភ្នំពេញ÷ នៅមណ្ឌលចាក់វ៉ាក់សាំងក្នុងបរិវេណបុរីជីបម៉ុងលែន ផ្លូវ ២៧១ ក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១ ប្រជាពលរដ្ឋ កម្មករ និយោជិត និងជនបរទេស ដែលមានលំនៅដ្ឋាន និងស្នាក់នៅក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់បឹងទំពុនទី ២ ពិសេសកម្មករ និយោជិត និងជនបរទេស រស់នៅក្នុងបុរីជីបម៉ុងលែនផ្លូវ ២៧១ ទទួលបាននៅការចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ ពីក្រុមគ្រូពេទ្យរបស់ទីចាត់ការបំភ័ន្តអក្ខរៈ និងពីក្រុមការងារគ្រូពេទ្យទីចាត់ការគីមីសាស្ត្រ។

ប្រជាពលរដ្ឋកម្មករ និយោជិត និងជនបរទេស ដែលបានមកទទួលការចាក់វ៉ាក់សាំងទាំង២ដូស ឧត្តមសេនីយ៍ឯក មុន្នី ហោរ៉ាត់ នាយរងសេនាធិការចំរុះ នាយកទីចាត់ការបំភ័ន្តអក្ខរៈ និងឧត្តមសេនីយ៍ឯក ឈឹម សាវុធ នាយរងសេនាធិការចំរុះ នាយកទីចាត់ការគីមីសាស្រ្ត ដែលជាសហប្រធានប្រតិបត្តិចាក់វ៉ាក់សាំង របស់ក្រសួងការពារជាតិ ប្រចាំមណ្ឌលក្នុងទីតាំងបុរីជីបម៉ុងលែនផ្លូវ ២៧១ រួមជាមួយអាជ្ញាធរដែនដីក្នុងសង្កាត់ចាក់អង្រែលើ បានអញ្ជើញជាកិត្តិយសប្រគល់បណ្ណចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ កម្មករនិយោជិក និងជនបរទេស ដែលទទួលបានការចាក់វ៉ាក់សាំងគ្រប់ចំនួនទាំងពីរដូសរួចហើយ ។

ឧត្តមសេនីយ៍ឯក មុន្នី ហោរ៉ាត់ និងឧត្តមសេនីយ៍ឯក ឈឹម សាវុធ ប្រធានប្រតិបត្តិចាក់វ៉ាក់សាំង ក្នុងមណ្ឌលជីបម៉ុងលែន សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញបានឲ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានការណែនាំចង្អុលបង្ហាញ ពីថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងការណែនាំពីសំណាក់ប្រធានប្រតិបត្តិចាក់វ៉ាក់សាំងរបស់កងយោធពលខេមរភូមិន្ទ ក្រុមការងារនិងក្រុមគ្រូពេទ្យចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់នេះ និងនៅក្នុងមន្ទីរពេទ្យជោរៃភ្នំពេញ ចាប់តាំងពីថ្ងៃទី ០៥ ខែឧសភាមកម្ល៉េះ ដែលមានប្រជាពលរដ្ឋ កម្មករ និយោជិត និងជនបរទេស ស្នាក់នៅក្នុងមូលដ្ឋាននេះត្រូវចាក់វ៉ាក់សាំង ប្រមាណជាជាង ១ម៉ឺន ៨ពាន់ ៣៧០នាក់ ដែលយើងបានបញ្ចប់ការផ្ដល់វ៉ាក់សាំងដូសទី១ នៅថ្ងៃទី ១៥ ហើយនឹងបន្តផ្ដល់វ៉ាក់សាំងសម្រាប់ដូសទី ២ ជូនដល់ប្រជាពលរដ្ឋ ចាប់តាំងពីថ្ងៃទី ១៧ រហូតមកទល់នឹងថ្ងៃទី ២៩ ខែឧសភា នេះក្រុមគ្រូពេទ្យរបស់យើងបាននិងកំពុងធ្វើសកម្មភាពផ្ដល់ជូនវ៉ាក់សាំងដុសទី ២ ជិតដល់ពេលបញ្ចប់ប្រកបដោយលទ្ធផលជោគជ័យ សុវត្ថិភាព អនាម័យ ពុំមានបុគ្គលិកក្រុមការងារឬគ្រូពេទ្យណាម្នាក់របស់យើងជួបនូវបញ្ហាសុខភាពឡើយ ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print