ទាហានថៃ ចាប់ពលករខ្មែរ១៩នាក់និងមេខ្យល់ជនជាតិថៃ២នាក់ក្បែរព្រំដែនកម្ពុជា

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ទាហានឈុតខ្មៅថៃ អង្គភាពទី១៣ ចាប់ឃុំខ្លួនពលករខ្មែរ១៩នាក់នឹងមេខ្យល់ជានជាតិថៃ២នាក់ ដែលលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ នៅបរិវេណព្រំដែនភូមិ ថាប់ព្រិក ស្រុកអារញ្ញ ខេត្តស្រះកែវ។

សេចក្ដីរាយការពីរប្រទេសថៃកាលពីថ្ងៃទី២៩ឧសភា ២០២១ តាមវិអានការរឹតបន្តឹងការលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ ដើម្បីការពារការរាត្បាតរបស់កូវីដ-១៩  ទាហានឈុតខ្មៅ ទី១៣ បញ្ជារឲ្យសមត្ថកិច្ចកងរយទី១៣០២ ត្រួតពិនិត្យភូមិសាស្រ្តព្រំដែន ចាប់តាំងពីស្រុកខ្លងហាត រហូតទៅដល់ស្រុកអារញ្ញ បានជួបក្រុមបុគ្គលត្រូវសង្ស័យជាពលករខ្មែរ លួចឆ្លងដែនចូលមកក្នុងប្រទេសដោយខុសច្បាប់ ទើបធ្វើការត្រួតពិនិត្យ នឹងចាប់ឃុំខ្លួនភ្លាម។

សមត្ថកិច្ចឈុតខ្មៅអង្គភាពទី១៣ ប្រចាំស្រុកខ្លងហាត កងកម្លាំងបូរផា នឹងកងរយទាហានឈុតខ្មៅទី១៣០២ បានឃ្លាំមើលដើម្បីបង្កើនការរឹតបន្តឹង ក្នុងការទប់ស្កាត់ពលករលួចឆ្លងដែនដោយខុសច្បាប់ នឹងបង្រ្កាបទង្វើខុសច្បាប់គ្រប់រូបភាព រហូតអាចស្កាត់ចាប់ឃុំពលករខ្មែរបានចំនួន១៩នាក់ ក្នុងនោះប្រុស១២ នឹងស្រី៧នាក់ ព្រមទាំងមេខ្យល់ជនជាតិថៃចំនួន២នាក់ នឹង រថយន្តចំនួន២គ្រឿងបាននៅបរិវេណថ្នល់លូករ៉ាំងចំការអំពៅ ខាងក្រោយភូមិថាន់ចៃ-ភូមិប៉ាខៀវ ឃុំថាប់ព្រិក ស្រុកអារញ្ញ ខេត្តស្រះកែវ ក្រោយសួរនាំពួកគេថា ពលរដ្ឋខ្មែរទាំងអស់ ធ្វើដំណើរមកពីខេត្តបាត់ដំបង នឹងខេត្តព្រៃវែង ប្រទេសកម្ពុជា លួចចូលប្រទេសថៃតាមច្រករបៀង ដើម្បីធ្វើដំណើរទៅធ្វើការស៊ីឈ្នួលក្នុងទឹកដីខេត្តឈុន បុរី ខេត្តសមុទ្រ ប្រាកាន នឹងទីក្រុងបាងកក ក្រោយធ្វើកំណត់ហេតុឃុំខ្លួន ព្រមទាំងអនុវត្តតាមវិធានការរបស់ផ្នែកសុខាភិបាល នឹងនាំពលករខ្មែរទាំងអស់ រួមទាំងមេខ្យល់ បញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ការតាមច្បាប់បន្ត៕

ដោយ៖វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print