ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះអ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងររាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមុខអន្តរាគមន៍បាញ់ទឹកពន្លត់រហូតគ្រប់គ្រងស្ថានការណ៍បានមិនបណ្ដាលឱ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះពេជ្រ សុភា ភេទស្រីអាយុ៥៦ឆ្នាំមុខរបរមេផ្ទះ រស់នៅភូមិស្រះវង់សង្កាត់ស្វាយរៀងក្រុងស្វាយរៀង ខេត្តស្វាយរៀង។
តាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីផ្ទះរងគ្រោះខាងលើទើបបង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះអ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនឹងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។
ក្រោយមកកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកម្លាំងកងរាជអាវុធហត្ថក្រុងនិងអាជ្ញាធរមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុនិងសហការជាមួយប្រជាពលរដ្ឋនាំគ្នាជួយដងទឹកនិងបាញ់ទឹកពន្លត់ភ្លើងរហូតគ្រប់គ្រងស្ថានការណ៏ទាន់ពេលវេលាមិនបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកភូមិនោះទេ។
សមត្ថកិច្ចបញ្ជាក់ថាសម្ភារដែលខូចខាតរួមមានព្រីកុងតាក់ភ្លើងខ្សែភ្លើងនិងពិដានផ្ទះមួយផ្ទាំងនិងរបស់របរមួយចំនួនដោយសារមូលហេតុឆ្លងចរន្តអគ្គិសនីទើបបណ្ដាលឱ្យហេតុការខាងលើនេះកើតឡើង៕
ដោយ៖ យឹម សុថាន