ម៉ូតូដឹកឈើត្រូវសមត្ថកិច្ចបង្ក្រាបចាប់បាន៣គ្រឿង

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖  ម៉ូតូបីគ្រឿងដឹកឈើខុសច្បាប់ត្រូវ
កម្លាំងសមត្ថិច្ចប៉ុស្តិ៍រដ្ឋបាលសហការជាមួយកងរាជអាវុធហត្ថស្នាក់ការ៧៦១ស្ទាក់ចាប់រឹបអូសយកទៅរក្សារទុកចាត់ការបន្ត។

ការស្ទាក់ចាប់រឹបអូសម៉ូតូនោះសមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃ
ទី៣០ ខែឧសភា ឆ្នាំ២០២១ក្នុងភូមិស្រែអំពឹលឃុំស្រែព្រះស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ប្រភពពីសមត្ថកិច្ចថាក្រុមម៉ូតូនោះតែង
ដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរីឆ្លងកាត់ឃុំស្រែព្រះបន្តទៅភូមិស្រែអំពិល
ចូលូរឆ្លូងភូមិឆ្នែងក្នុងឃុំស្រែខ្ទុមហើយ
ឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម។

ពួកក្រុមរកស៊ីដឹកឈើតាមម៉ូតូនោះតែង
តែលួចដឹកជញ្ជូនឆក់ឱកាសញឹកញាប់លួចលាក់ពីសមត្ថកិច្ចតែទោះបីយ៉ាងណាក៏គិចមិនផុតពីការបង្ក្រាបឡើយ។

ក្រោយពីបង្ក្រាបបានវត្ថុតាងម៉ូតូ
៣គ្រឿងឈើសុក្រមឡាំងបួនជ្រុង៦ដុំប្រវែង៣ម៉ែត្រ
ប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើសង្កាត់ចាត់ការបន្តតាមនីតិវិធីច្បាប់ព្រៃឈើ៕

...


ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print