បុរស២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនជ្រុលទៅបុកឃឿនសួនច្បារទ្រូងផ្លូវបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ខណះពេលដែរពួកគាត់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលទៅបុកឃឿនសួនច្បារទ្រូងផ្លូវ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវចោមរោមមើលនិងឈានដល់សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ កាលពីវេលាម៉ោង៣និង១៥នាទីទាបភ្លឺថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ នៅក្បែររង្វង់មូលជ្រោយចង្វារត្រើយខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគឺ ឃើញបុរសពីនាក់ដែលជាជនរងគ្រោះខាងលើ បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AA-4253 ទិសដៅពីជើងមកត្បួង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ដោយសារតែផ្លូវនោះជាផ្លូវកោង ហើយជនរងគ្រោះមិនបានបន្ថយល្បឿន ក៏ជ្រុលទៅបុកឃឿនសួនច្បារចែកទ្រូងផ្លូវបណ្ដាលឲ្យបុរសជាឌុបដួលបោកទៅនិងចំរិងដែកដែលនៅកណ្ដាលសួនទ្រូងផ្លូវអូសជិះ១៥ម៉ែត្រ ធ្វើឲ្យបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង។ ចំណែកឯបុរសម្នាក់ទៀតដែលរួមដំណើជាមួយបានរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនភ្លាមៗផងដែរ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ហេង ហុង ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកផ្ដៅ ស្រុករការកោង ខេត្តកណ្ដាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រងចាំប្រគល់ឲ្យសាច់ញាត្តិវិញ ដោយឡែកសពជនរងគ្រោះក៏ត្រូវបានសមត្ថកិច្ចទាក់ទងទៅសាច់ញាត្តិឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕ ប្រាថ្នា

https://www.facebook.com/nkdnews/videos/532699906889748/

20160313223430

20160313223430 (1)

20160313223431

...

20160313223434

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print