ខេត្តកណ្ដាល ៖ ស្ត្រីជាប្រពន្ធម្នាក់ ត្រូវបានប្តីប្តឹងសមត្ថកិច្ចក្រុងតាខ្មៅឲ្យឃាត់ខ្លួន ខណៈបុរសជាប្តីតាមទាន់ប្រពន្ធខ្លួនឯងនៅក្នុងផ្ទះសំណាក់ជាមួយប្រុសសាហាយ ក្រោយពីស្ត្រីជាប្រពន្ធកុហកប្តីថា ជូនម្ដាយទៅស្រុកកំណើត។ ករណីអំពេីផិតនេះ.បានកើតឡើងកាលពីព្រលប់ ថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះសំណាក់ យីហោ” សេងឆេង ” ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុ ងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថាជនរងគ្រោះជាប្តីមានឈ្មោះ សេង ឈិន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរលក់គ្រឿងសំណង់។ ចំណែកជនសង្ស័យ២នាក់ មាន÷
១-ឈ្មោះ ជ សៀកមួយ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្ស ត្រ ស្រុកល្វាឯម ខេត្ត កណ្តាល មុខរបរលក់គ្រឿងសំណង់ ត្រូវជាប្រពន្ធរបស់ជនរង គ្រោះ (ឃាត់ខ្លួន) និងទី២-ឈ្មោះ ជា ជំនិត ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិព្រែក ព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរលក់គ្រឿងសំណង់ ជាប្រុសសហាយ(ឃាត់ខ្លួន)។ ចំណែកវត្ថុតាងចាប់យក មានរថយន្ត១គ្រឿង ម៉ាកford ពណ៌ស ស៊េរីឆ្នាំ ២០២១ ពាក់ផ្លាកលេខ កម្ពុជា CHSM7798 ។
២. ទូរស័ព្ទដៃ២គ្រឿង (ម៉ាកSAMZUNG NOt8 និងម៉ាក iphone7plus ពណ៌ខ្មៅ) ។
ប្រភពដដែលបន្តថា កន្លងមក ជនរងគ្រោះជាប្តី និងជនសង្ស័យជាប្រពន្ធ បានរៀបការ និងចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយ គ្នា រយះពេល១២ឆ្នាំមកហេីយ រហូតមកដល់បច្ចុប្បន្ននេះ មានកូន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ហេីយក្នុងរយះពេល ៣ឆ្នាំចុងក្រោយនេះ ចេះតែមានភាពរកាំរកូស មិនចុះសម្រុងនឹងគ្នា ដោយមានការសង្ស័យ ទៅលេីប្រពន្ធថាមានសហាយ ទេីបជនរងគ្រោះជាប្តី បានដាក់ប្រព័ន្ធGPS ជាប់រថយន្តម៉ាក ford ដែលប្រពន្ធជិះ ។ លុះដល់ថ្ងៃកេីតហេតុខាងលេី ជនសង្ស័យជាប្រពន្ធបាន សុំជូនម្តាយទៅលេងស្រុកកំណេីត ដោយមានការសង្ស័យ ជនរង គ្រោះជាប្តី ក៏បានតាមដានប្រពន្ធ តាមរយៈប្រព័ន្ធGPS ដែលដាក់ជាប់រថយន្ត ទើបឃេីញប្រពន្ធនាំប្រុសសហាយទៅ ដេកនៅផ្ទះសំណាក់យីហោ “សេងឆេង” រួច ហើយបានប្តឹងសមត្ថកិច្ចឲ្យចុះធ្វេីការឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍កំព ង់សំណាញ់ រួចបញ្ជូនបន្តមកកាន់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តរតាមនីតិវិធីច្បាប់៕
ដោយ៖ ស្អាងជ័យ