មុនបញ្ចូនទៅតុលាការ​ បង្ហាញមុខជនសង្ស័យ៧នាក់ជាសាធារណៈ​ ពាក់ព័ទ្ធករណីគ្រឿងញៀន,​កាច់កម៉ូតូនឹងគាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្ម​ក្នុងរាជធានី

ចែករំលែក៖

​ ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃច័ន្ទ ទី៣១​ ខែ​ឧសភា​ ឆ្នាំ​ ២០២១​នេះ​ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌដង្កោ​ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការនគរបាលខណ្ឌដង្កោ​ បានធ្វេីការបង្ហាញមុខជនសង្ស័យ៧នាក់ជាសាធារណៈមុនបញ្ចូនទៅតុលាការដេីម្បីផ្ដន្ទាទោស​ ដែលពួកគេពាក់ព័ន្ទករណីគ្រឿងញៀន,​កាច់កម៉ូតូនឹងគាស់ផ្ទះប្រជាពលរដ្ឋ​ ។

​ លោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការនគរបាលខណ្ឌដង្កោ​បានឲ្យដឹងថា​ ជនសង្ស័យទាំង៧នាក់ខាងលេីរួមមាន​ ៖​ ទី​ ១ឈ្មោះ នាង សារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ,​ ទី២ឈ្មោះ រិទ្ធ វណ្ណៈ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពិដាន ទីលំនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ,​ ទី៣ឈ្មោះ យុង សីហា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែណជ័យ រាជធានីភ្នំពេញ ,​ទី៤ឈ្មោះ កង ណារិន ហៅ ដា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ,​ ទី៥ឈ្មោះ យុង ចិន្តា ហៅ ដា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ,​ទី៦ឈ្មោះ រឿន យឺត ហៅ វែង ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ,​ ទី៧ ឈ្មោះ កែវ សុខជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជនសង្ស័យទាំង០៧នាក់មានសារធាតុញៀន) ។

​ លោកអធិការបានបន្តថា​ មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងនេះគឺកម្លាំងសមត្ថកិច្ចបានជិះម៉ូតូល្បាតក្នុងមូលដ្ឋានដេីម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋឲ្យស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព​ ហេីយខណៈកំពុងល្បាតក៏ឃេីញជនសង្ស័យបីនាក់ជិះម៉ូតូឌុបគ្នាកាត់វាលស្រែ​ ក្នុងភូមិម្ភៃបួន​ សង្កាត់ព្រៃស​ ក៏ឃាត់សួរនាំស្រាប់តែឆែកឃេីញសម្ភារកាច់កម៉ូតូនៅជាប់ខ្លួនពួកគេ​ ទេីបកម្លាំងសមត្ថកិច្ចសម្រេចឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលព្រៃស​រ​ រហូតឈានដល់ការឃាត់ខ្លួនបក្ខពួកចំនួន៤នាក់បន្ថែមទៀត(សរុប៧នាក់​)។

​ លោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ បានបញ្ជាក់ថាក្រោយសួរនាំជនសង្ស័យបានឆ្លេីយសារភាពថាពួកគេពិតជាធ្លាប់បានធ្វេីសកម្មភាពកាច់កម៉ូតូ​ នឹងគាស់ផ្ទះប្រជាពលរដ្ឋ​ រួមទាំងប្រេីប្រាស់នៅសារធាតុញៀន។

​ ក្រោយពីសាកសួរ និងតាមចម្លេីយសារភាព​របស់ជនសង្ស័យ​ សមត្ថកិច្ចក៏កសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង៧នាក់រួមទាំងវត្ថុតាងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដេីម្បីផ្តន្ទាទោសតាមនីតិវិធី ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print