Naomi Osaka ប្រឈមមុខការបណ្តេញចេញពី French Open ឆ្នាំនេះចំពោះការបដិសេធមិននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ

ចែករំលែក៖

អ្នករៀបចំការប្រកួតបាននិយាយថា កីឡាការិនីវាយតឺន្នីសលេខ១ពិភពលោក Naomi Osaka ប្រឈមនឹងការបណ្តេញចេញពីកម្មវិធី French Open និងកម្មវិធី Grand Slams នាពេលអនាគតប្រសិនបើនាងនៅតែបន្តបដិសេធមិននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។

Naomi Osaka ជាកីឡាការិនីសញ្ជាតិជប៉ុនបាននិយាយកាលពីសប្តាហ៍មុនថា នាងនឹងមិនធ្វើសន្និសិទសារព័ត៌មានណាមួយក្នុងកំឡុងពេលការប្រកួតនៅ Roland Garros ទេព្រោះនាងចង់ការពារសុខភាពផ្លូវចិត្តរបស់នាង។

សារព័ត៌មាន BBC Sport និងសារព័ត៌មានអ៊ីភីអេ (EPA) បានផ្សាយថា នាងត្រូវបានពិន័យជាប្រាក់ចំនួន១៥,០០០ដុល្លារអាមេរិក ពីបទមិនធ្វើសន្និសីទទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីបានទទួលជ័យជម្នះនៅជុំទីមួយកាលពីថ្ងៃអាទិត្យនៅលើកីឡាការិនី Patricia Maria Tig របស់រូម៉ានី។ ក្នុងការប្រកួតនោះនាងបានឈ្នះក្នុងលទ្ធផល ៦-៤ ៧-៦ (៧-៤) ។

សេចក្តីថ្លែងការណ៍រួមពីអ្នករៀបចំកម្មវិធី Grand Slam ទាំង៤បាននិយាយថា Naomi Osaka ក៏ប្រឈមនឹងការផាកពិន័យកាន់តែច្រើន និងការព្យួរការប្រកួត Grand Slam នាពេលអនាគតផងដែរ។ ក្រោយមកនៅថ្ងៃអាទិត្យនេះ Naomi Osaka បានសរសេរនៅលើបណ្តាញសង្គមថា “ការផ្លាស់ប្តូរធ្វើឱ្យមនុស្សមិនស្រួល” ។

អ្នករៀបចំកម្មវិធី Grand Slams បានបន្ថែមទៀតថា បន្ទាប់ពីសេចក្តីប្រកាសរបស់ Naomi Osaka កាលពីថ្ងៃពុធនៅ Roland Garros បានស្នើសុំឱ្យកីឡាការិនីអាយុ២៣ឆ្នាំរូបនេះពិចារណាឡើងវិញនូវជំហររបស់នាង និងមិនទទួលបានជោគជ័យនៅក្នុងការប៉ុនប៉ងដើម្បីពិនិត្យមើលសុខុមាលភាពរបស់នាង។  បន្ទាប់ពីការខ្វះការចូលរួមពី Naomi Osaka អ្នករៀបចំកម្មវិធី Grand Slam បានសរសេរសំបុត្រទៅនាងដើម្បីផ្តល់ការគាំទ្រក៏ដូចជារំលឹកនាងអំពីកាតព្វកិច្ចរបស់នាងជាកីឡាការិនី។  នៅក្នុងសំបុត្របានសរសេរថា “ធាតុស្នូលនៃបទបញ្ជា Grand Slam គឺជាទំនួលខុសត្រូវរបស់កីឡាករក្នុងការចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយទោះបីលទ្ធផលនៃការប្រកួតរបស់ពួកគេគឺជាការទទួលខុសត្រូវដែលកីឡាករទទួលបានផលប្រយោជន៍ពីកីឡា អ្នកគាំទ្រ និងសម្រាប់ខ្លួនពួកគេក៏ដោយ” ៕ដោយ៖ភារៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print