ភ្នំពេញ÷ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខែមរភូមិន្ទ និងជាប្រធាន ប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ-១៩ និងនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នេះ បានអញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងឱកាសចុះពិនិត្យក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងត្រូវអនុវត្តគម្លាតសុវត្ថិភាព និងអនុវត្ត ៣កុំ ៣ការពារ ឲ្យបានល្អចៀសវាងការឆ្លងរាលដាលកូវីដ១៩ពីម្នាក់ទៅម្នាក់ ។
គិតត្រឹមថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១ អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) សរុបចំនួន ២,៥៦៧,៤៩៣នាក់៕
...
ដោយ៖ សូរិយា