រដ្ឋបាលរាជធានីភ្នំពេញ៖ ទោះបីជាប់រវល់ការ ងារទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដោយតែការងារជួស ជុលផ្លូវ ខូចខាតដោយទឹកភ្លៀងនៅភ្នំពេញនៅតែធ្វើបន្ត

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បើទោះបីស្ថិតក្នុងតំណាក់កាល នៃការរីករាលដាល
ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ក៏ពិតមែន ប៉ុន្តែការអភិវឌ្ឍ នៅតែបន្តធ្វើ ពោលគឺដៃម្ខាងធ្វើការអភិវឌ្ឍឯដៃម្ខាងទៀតធ្វើការទប់ស្កាត់នៃការរីករាលដាល នៃជំងឺកូវីដ-១៩។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៣១ឧសភា ឆ្នាំ ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននិងកំពុងបន្តធ្វើយ៉ាងសកម្មភាពជួសជុល និងអ៊ុតកៅស៊ូACលើមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន( ផ្លូវ៦០ម៉ែត្រ)ចាប់ពីផ្លូវលេខ ២៧១ ដល់ផ្លូវជាតិលេខ ២ ក្នុងខណ្ឌមានជ័យ និង ខណ្ឌដង្កោ ។
មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន( ហៅផ្លូវ៦០ម៉ែត្រ) ជាកំណាត់ផ្លូវមួយស្ថិតក្នុង កំណាត់ផ្លូវទាំង២៩ខ្សែ ដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមកនោះហើយផ្លូវនេះក៏ជាផ្លូវទី២៩ផងដែរ មានន័យថា ជាកំណាត់ផ្លូវបញ្ចប់ចុងក្រោយគេ នៃគម្រោងជួសជុលផ្លូវដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀង។
មន្ត្រី ជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ឧសភា បាននិងកំពុងបន្ដ ធ្វើសកម្ម ភាពអ៊ុតកៅស៊ូ AC នៅមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ពីផ្លូវលេខ ២៧១ ដល់ផ្លូវជាតិលេខ២ ក្នុងខណ្ឌ មានជ័យ និងខណ្ឌដង្កោ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ។
មន្ត្រីរដ្ឋបាលរាជធានីបានបន្តទៀតថា៖ ការជួសជុលអ៊ុតកៅAC លើមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននេះ គឺជាគម្រោងជួសជុលផ្លូវដែលរងការខូចខាតដោយទឹកភ្លៀង របស់ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានបណ្តោយប្រវែង៩១៥០ម៉ែត្រ ទទឺង២១ម៉ែត្រ អ៊ុតកៅស៊ូACកំរាស់៧០មីលីម៉ែត្រ តភ្ជាប់ពីផ្លូវលេខ២៧១ ដល់ផ្លូវជាតិលេខ ២ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ ដោយចាប់ផ្តើមអ៊ុតកៅស៊ូកាលពីថ្ងៃទី១៥ វិច្ឆិកាឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅថ្ងៃទី១០ មិថុនា ២០២១ ខាងមុខនេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ក្រោយទឹកជំនន់ទឹកភ្លៀងផ្លូវចំនួន ២៩ខ្សែក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានទទួលរងការខូចខាត។ក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំផ្លាល់ពីលោកឃួង ស្រេង ផ្លូវដែលខូចខាតទាំងអស់ ត្រូវជួស ជុល កែលំអរឡើងវិញ ហើយគិតមកដល់ពេលនេះបានឈានដល់ទីបញ្ចប់នៃគ្រោងហើយ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print