ភ្នំពេញ៖ ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GOLDFX INVESTMENT CO.,LTD) កំពុងតែប្រឈមមុខ ជាមួយ មនុស្សប្រុសស្រី ប្រមាណជាង១០០នាក់ ដែលមកដល់ មុខទីតាំងក្រុមហ៊ុនដើម្បីធ្វើគូតកម្ម ទាមទារ ឱ្យអ្នកវិនិយោគិនរបស់ក្រុមហ៊ុន ទទួលខុសត្រូវ សងប្រាក់ដែលពួកគេខាតបង់ ដែលសរុបប្រមាណជិត៣០លានដុល្លារ ។
ហេតុការធ្វើគូតកម្មនេះកើតឡើង កាលពីវេលាម៉ោងប្រមាណ៩ និង ៣០នាទីព្រឹក ថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ ២០២១ ដោយមនុស្សប្រសស្រិទាំងនោះ បានជុំនំគ្នា មកដល់សាខាក្រុមហ៊ុន ដែលស្ថិតនៅ តាមផ្លូវលេខ ២១៦ ក្នុងសង្កាត់បឹងកក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានដែលទទួលបានពីអ្នកធ្វើគូតកម្មទាំងនោះ បានឱ្យដឹងថា ជាច្រើនឆ្នាំមកហើយ ពួកគេបានរកស៊ី ជាមួយក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GOLDFX INVESTMENT CO.,LTD) ក្នុងការជួញដូរ រូបិយបនអន្តរជាតិ ។ ដោយម្នាក់ៗ បានដាក់លុយ អោយក្រុម ហ៊ុន ក្នុងម្នាក់ៗ ខ្លះ រាប់ ពាន់ និងខ្លះទៀត រាប់ម៉ឺន ដុល្លារ ដើម្បីវិនិយោគ ។កន្លងមក មិនមានបញ្ហា អ្វី នោះទេ ស្រាប់តែ កាល ថ្ងៃទី២៣ខែ មិនាឆ្នាំ ២០២១ ស្រាប់ប្រាក់នៅ ក្នុង ក្រុមហ៊ុន ចំនួន ២៨លានដុល្លារ បានបាត់អស់ ដោយមិនដឹងខ្លួន ជាហេតុ ធ្វើអោយ អតិថជនទាំងអស់ ក៍បាននាំគ្នាតវ៉ា ហើយ ក្រុមហ៊ុនសន្យារកដំណោះស្រាយ សងលុយ របស់ពួកគាត់វិញ តែ បាត់ដំណឹងរហូត ។
តាមអ្នកតវ៉ាបានអោយដឹងទៀតថា នៅពេលថ្មី នេះក្រុមក៍បានជួនដំណឹង ដោយគេចវាស់មិនទទួលសុខត្រូវ រងចាំដោះស្រាយតាមផ្លូវច្បាប់ព្រោះក្រុមហ៊ុន ជាអ្នករងគ្រោះ ដែល ទើបជាហេតុ ធ្វើអោយ ពួកគាត់នាំគ្នា តវ៉ាតែម្តង ។
តាមក្រុមអ្នកតវ៉ា បានអោយដឹងទៀត ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GOLDFX INVESTMENT CO.,LTD)មានសាខាចំនួន ៣ គឺនៅសង្កាត់ស្ទឹងមានជ័យ និងខណ្ឌបឹងកេងកង និងខណ្ឌទួលគោក ហើយ នៅព្រឹកថ្ងៃទី៣១ខែ ឧសភា នេះ ស្នាក់ការ ចំនួន ២បានបិទទ្វារ នៅសល់តែ ក្នុងខណ្ឌទួលគោក នេះ ។
បើតាម សេចក្តីជូនដំណឹង និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សូមជម្រាបជូនដំណឹងដល់វិនិយោគិនរបស់ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន មេត្តាជ្រាបថា៖ ក្រោយពីនិយ័តករមូលបត្រកម្ពុជាបានទទួលលិខិតស្នើសុំព្យួរប្រតិបត្តិការជួញដូរបណ្តោះអាសន្នរបស់ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GOLDFX INVESTMENT CO.,LTD) ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក៏បានឃើញសារប្តឹងពីវិនិយោគិនរបស់ក្រុមហ៊ុននៅតាមបណ្តាញសង្គមហ្វេសប៊ុករបស់ “និយ័តករមូលបត្រកម្ពុជា” ផងដែរ ដូចនេះ និយ័តករមូលបត្រកម្ពុជាសូមប្រកាសជូនដំណឹងដល់វិនិយោគិនរបស់ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន ដែលមានបំណងដាក់ពាក្យប្តឹងមកនិយ័តករមូលបត្រកម្ពុជា សូមបំពេញទម្រង់ពាក្យប្តឹងដូចភ្ជាប់មកជាមួយ ហើយដាក់ពាក្យប្តឹងនេះនៅនិយ័តករមូលបត្រកម្ពុជា ដែលមានទីស្នាក់នៅ អគារ១៦៨F ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា មិនទាន់មានតំណាងក្រុមហ៊ុនណាចេញមុខមកធ្វើការដោះស្រាយនោះទេ៕
https://youtu.be/KMab1-X90ck
ដោយ៖ រ៉ារ៉ា