ពុទ្ធោគ្រឿងញៀនជាង១០០គីឡូក្រាមបម្រុងឆ្លងដែនត្រូវបានកម្លាំងជំនាញបង្ក្រាបនិងរឹបអូស

ចែករំលែក៖

ខេត្តកណ្តាល ៖ សមត្ថកិច្ចជំនាញ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន ជនបរទេសចំនួន ៦នាក់ក្នុងបទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀនជិត១០០គីឡូក្រាម។
គួរបញ្ជាក់ថានៅថ្ងៃទី ២៨-២៩-៣០ ខែឧសភា ឆ្នាំ២០២១ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់តាំងក្រុមជំនាញ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបដោយមាន លោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ លោកឧត្ដមសេនិយ៍ទោ ឈឿន សុចិត្ត ស្នងការ និងលោក គង់ ស៊ីដន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការ ការដឹកនាំ សម្របសម្រួលពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងលោក ស៊ិត វណ្ណៈ ព្រះរាជអជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការ សើុបអង្កេត ស្រាវជ្រាវ បង្ក្រាប។
ដោយឃាត់ខ្លួន និងឆែកឆេរទីតាំង ៤កន្លែងនៅ ស្រុកមុខកំពូលខេត្តកណ្ដាល នៅ ខ័ណ្ឌច្បារ អំពៅ១កន្លែង និង៣កន្លែងនៅ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ”
ជាកស្តែងឃាត់ខ្លួនជនសង្ស័យ ចំនួន ៦ នាក់ ភេទប្រុស (វៀតណាម ១នាក់ និង ចិន ៥នាក់) :
១. ឈ្មោះ ង្វៀន យ៉ាំងយិន(Nguyen Van Vinh) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម
២. ឈ្មោះ LIANG LI HUA ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ចិន។
៣. ឈ្មោះ QIU QING WEI ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ចិន ។
៤. ឈ្មោះ CHEN ZHI QIANG ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ចិន សញ្ញាតិ កាណាដា ។
៥. ឈ្មោះ CHEN SHEN TANG ភេទប្រុស កើតថ្ងៃទី 29/03/1964 ជនជាតិ ចិន ។
៦. ឈ្មោះ LI YI ភេទប្រុស កើតថ្ងៃទី 27/10/1997 ជនជាតិ ចិន ។
ព្រមទាំងចាប់យកវត្ថុតាងគ្រឿងញៀន :
១. អិចស្តាស៊ី (MDMA) ទម្ងន់: ៩៤ គ.ក្រ ៣១២ក្រ.៨៨ ក្រាម
២. មេតំហ្វេតាមីន(ICE) ទម្ងន់ ៤២.៨៥ ក្រាម
៣. សារធាតុផ្សំ(P2P)ទម្ងន់ ១០គ.ក្រ ៥១៩ក្រ.៨៨។
និងសម្ភារៈមួយចំនួនទៀតមាន
-សម្ភារៈ សំរាប់កែឆ្នៃ វេចខ្ចប់ ជញ្ជីងថ្លឹង មួយចំនួនធំ។
– រថយន្ត ២គ្រឿង។
-អាវុធខ្លី ២ដើម( ម៉ាកCF98-9 បង់ ២ គ្រាប់ចំនួន ១៥គ្រាប់ និង ម៉ាក P0220 បង់ ២ និងគ្រាប់ចំនួន ៧គ្រាប់) ។
-អាវុធខ្លី(កែច្នៃ) ២ដើម
-ខ្នោះដៃ ២គូរ
-ទូរស័ព្ទដៃ ២គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមច្បាប់៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print