ទុស្សេខ្សែភ្លើងកន្លែងឡរដុតនំបុ័ងហាងនំបុ័ងស្ទឹងមានជ័យ​ផ្អើលដល់កម្មករនិងអាជ្ញាធរខណ្ឌដង្កោចុះអន្តរាគមន៍

ចែករំលែក៖

​ ភ្នំពេញ​ ៖​ កន្លែងឡរដុតនំនៅហាងនំបុ័ងស្ទឹងមានជ័យ​ សាខាចំការដូង​ បានទុស្សេខ្សែរភ្លើងឆេះផ្អើលដល់បុគ្គលិកក្នុងហាង​ និងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចខណ្ឌដង្កោ​ឲ្យជួយអន្តរាគមន៍​ កាលពីវេលាម៉ោង ២រសៀលថ្ងៃទី២​ ខែមិថុនា​ ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចហាងនំប៉័ងស្ទឹងមានជ័យ ភូមិព្រែកជ្រៃ​ សង្កាត់ស្ពានថ្ម​ ខណ្ឌដង្កោ ។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញផ្សែងហុយចេញខ្មួលខ្មាញ់ពីបន្ទប់ឡរដុតនំប៉័ងខាងលើ ទេីបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិកនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យទៅបាញ់ទប់ស្កាត់ការពារកុំឲ្យឆេះរាលដាលនិងរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏ដូចជារថយន្តពន្លត់អគ្គីភ័យឲ្យចេញជួយអន្តរាគមន៍បាញ់ពន្លត់​ ។

​ បន្ទាប់ពីទទួលបានព័ត៌មានខាងលេីភ្លាម​ សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គីភ័យចំនួនពីរគ្រឿងមកដល់កន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍ តែមិនបានប្រើប្រាស់ទឹកនោះទេដោយគ្រាន់តែប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យតែប៉ុណ្ណោះ​ ក៏គ្រប់គ្រងស្ថានការណ៍បាញ់ពន្លត់ឲ្យរលត់ទៅវិញជាស្ថាពរ ហើយនៅក្នុងករណីអគ្គីភ័យខាងលើនេះដែរមិនបង្កឲ្យមានមនុស្សណាម្នាក់រងរបួស​ និងខូចខាតទ្រព្យសម្បត្តិនោះឡេីយ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print