ភ្នំពេញ៖ ក្រោមគម្រោង ស្ដារប្រឡាយឲ្យទាន់ពេលវេលានារដូវវស្សា របស់រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌកំបូល ក៏បានសហការណ៏ជាមួយ មន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះបានពន្លឿន ការស្ដារប្រឡាយអមសង ខាងផ្លូវជាតិ លេខ៤ ចាប់ពីចំណុចអូដឹម ដល់ផ្សារបែកចាន ប្រវែងជាង៤ពាន់ម៉ែត្រ ដើម្បី បញ្ចៀសមុខទឹកមិនឱ្យជនលិច នៅរដ្ដូវវស្សាឆ្នាំនេះ ដោយមូលហេតុជារៀង រាល់ឆ្នាំ តំបន់នេះ នៅរដូវវស្សាពេលភ្លៀងមកម្ដងៗ តែងតែជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋ នៅសង្កាត់កន្ទោក សង្កាត់កំបូល ពិសេសនៅតំបន់នេះតែម្ដង ដោយប្រឡាយអមសងខាងផ្លូវជាតិលេខ ៤គោករៈ និងដោយ សារសំរាម បងប្អូនយកមកបោះចូលក្នុងប្រឡាយនេះផង ។
ក្រោមការណែនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឱ្យដឹងថា ក្នុងនាមអាជ្ញាធរខណ្ឌ លោកក៏ បានសហការជាមួយមន្ទីរធនធានទឹក រាជធានីភ្នំពេញ បានចុះស្តារប្រឡាយ ស្របផ្លូវជាតិលេខ៤ ដើម្បីរំដោះការលិចលង់ ក្នុងរដូវវស្សានេះ ជាមួយគ្នានេះដែរ ក្នុងនាមអាជ្ញាធរ ខណ្ឌកំបូល លោក ក៏សូមឱ្យប្រជា ពលរដ្ឋចូលរួមទុកដាក់ សំរាមឱ្យបានត្រឹមត្រូវកុំបោះចូល ប្រឡាយ និងរួមគ្នាសម្អាតបរិស្ថាន ជៀសវាងបង្កការកក ស្ទះក្នុងប្រឡាយ ធ្វើឲ្យស្ទះ មុខទឹកហូជន់លិចផ្ទះប្រជាពលរដ្ឋ ៕
ដោយ៖ សំរិត