ពិធីប្រកាសផ្លាស់ប្តូរមុខតំណែងថ្មីជូនអភិបាលរងស្រុកសេសាន ក្រោមអធិបតីភាពលោកញ៉ែម សារីអភិបាលរងខេត្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ លោកញ៉ែម សារី អភិបាលនៃគណៈអភិបាលរងខេត្តស្ទឹងត្រែង តំណាងលោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរ និងចូលកាន់តំណែងថ្មីជាអភិបាលរងស្រុកសេសាន ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីគ្រប់ស្ថាប័ន រដ្ឋបាលខេត្ត មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុកសេសាន មេឃុំ និងមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំចូលរួមផងដែរ។ កម្មវីធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោកញ៉ែម សារី អភិបាលនៃគណៈអភិបាលរងខេត្តស្ទឹងត្រែង បានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តដែលបានមានប្រសាសន៍ថា ក្នុងការផ្លាស់ប្តូរនិងតែងតាំងមុខតំណែងនេះគឺស្របទៅតាមអនុលោម សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ពីអភិបាលរងស្រុកមួយទៅកាន់អភិបាលរងស្រុកថ្មី ក្នុងខេត្តស្ទឹងត្រែងយើងតែមួយ។ លោកអភិបាលរងខេត្តបានបន្តថា ក្នុងសេចក្តីសម្រេចផ្លាស់ប្តូរមុខតំណែងនេះ ត្រូវបានធ្វើឡើងដោយសមាសភាពអភិបាលរងស្រុកចំនួន៣រូប គឺពីអភិបាលរងស្រុកសៀមបូកចាស់ ប្តូរមកកាន់តំណែងថ្មីជាអភិបាលរងស្រុកសៀមប៉ាង ពីអភិបាលរងស្រុកសៀមប៉ាងចាស់ ប្តូរមកកាន់តំណែងថ្មីជាអភិបាលរងស្រុកសេសាន ពីអភិបាលរងស្រុកសេសានចាស់ ទោកាន់តំណែងថ្មីជាអភិបាលរងស្រុកសៀមបូក។

ក្នុងពិធីប្រកាសផ្លាស់ប្តូរតែងតាំងមុខតំណែងថ្មីជូនដល់អភិបាលរងស្រុកនាពេលនេះ លោកញ៉ែម សារី អភិបាលរងខេត្តបានផ្តាំផ្ញើ និងដាស់តឿនដល់លោកស៊ុយ អុីនឡន ដែលត្រូវបានតែងតាំងថ្មីជាអភិបាលរងស្រុកសេសាននេះ ដែលលោកត្រូវបានផ្លាស់មកពីអភិបាលរងស្រុកសៀមប៉ាង ត្រូវខិតខំយកចិត្តទុកដាក់បំពេញតួនាទីដែលខ្លួនទើបនិឹងទទួលបាន បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អ ស្របតាមច្បាប់របស់ក្រសួងមហាផ្ទៃ និងប្រមុខរាជរដ្ឋាភិបាលដែលបានប្រគល់ជូន ឲ្យបានមួយរយភាគរយជូនជាតិមាតុភូមិ។ ជាពិសេសត្រូវចូលរួមទប់ស្គាត់ការរីករាលដាលនូវជំងឺកូវិីដ-១៩ ដោយត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង៣កុំ ស្របតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ៕

...


ដោយ៖ មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print