មនុស្ស៣នាក់រងរបួសដោយសារម៉ូតូ២គ្រឿងបុកគ្នានៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់បានរងរបួសដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរមកចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូ។
ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង១២និង៣០នាទី ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២១នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៦៥-១៦៦ ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា អ្នកដែលបើកម៉ូតូបង្កហេតុមានឈ្មោះ
ទា អ៉ិចសឿ   អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងបើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១K-៨៦៤៥។
ចំណែកភាគីរងគ្រោះមានឈ្មោះនួន និមិត្ត អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់និងអ្នករួមដំណើរមានឈ្មោះ រក្ស ពិសិដ្ឋ  អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុមានក្មេងប្រុសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១K-៨៦៤៥ ក្នុងទិសដៅពីលិចទៅកើត នៅលើផ្លូវជាតិលេខ១ ហើយក៏បាន
បត់ឆ្វេងខ្វះការប្រុងប្រយ័ត្នស្រាប់តែមានមនុស្ស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាWAVE ពណ៌ខៀវ ពាក់ស្លាកលេខវៀតណាម ៧០-T១៦៦៩៤ បើកក្នុងទិសដៅស្របគ្នាជាន់ហ្វ្រ័ងមិនទាន់ក៏បុកគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
បច្ចុប្បន្ន អ្នករងរបួសទាំងសងខាងត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីចាត់ការបន្តតាមច្បាប់ ៕

...

ដោយ៖  យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print