ខេត្តបាត់ដំបង ៖ កម្លាំងចម្រុះរបស់នគរការពារព្រំដែនបានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលពីប្រទេសថៃមកប្រទេសកម្ពុជាវិញ បន្ទាប់ពីភាគីថៃជូនពួកគាត់តាមផ្លូវច្បាប់ឲ្យភាគីកម្ពុជា។
ការទទួលបងប្អូនវិលត្រឡប់មកមាតុភាពវិញនេះបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នៅ
ត្រង់ចំណុចភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន។ប្រជាពលរដ្ឋទាំងនោះមានមួយគ្រួសារមានសមាជិកទាំងអស់ ចំនួន ០៤នាក់ក្នុងនោះមាន ស្រី ០៣នាក់(ក្មេងប្រុស ០១នាក់ និងក្មេងស្រី ០២នាក់) ។
សមត្ថកិច្ចបានឲ្យដឹងថាបន្ទាប់ពីធ្វើការសាកសួរ និងកត់ត្រាឈ្មោះពួកគាត់រួចមក កម្លាំងចម្រុះបានធ្វើការអប់រំណែនាំ ហើយបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕