ប្រធានាធិបតីអាមេរិក លោកបៃឌិនបានប្រកាសពីគម្រោងចែករំលែកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន២៥លានដូសក្នុងចំណោម៨០លានដូសដែលបានសន្យាផ្តល់ឱ្យពិភពលោក។
សារព័ត៌មាន ABC News បានផ្សាយថា អាមេរិកនិឹងផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន២៥លាន
ដូសតាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក ក្នុងនោះមាន៦លានដូសផ្តល់ឲ្យអាមេរិកឡាទីន, ៥លានដូសឱ្យទ្វីបអាហ្វ្រិក និង៧លានដូសសម្រាប់អាស៊ី ក្នុងនោះមានវៀតណាម។
នៅពេលនេះដែរ នៅទូទាំងពិភពលោកមានវ៉ាក់សាំង ជាង២,១ពាន់លានដូសហើយបានចាក់ជូនពលរដ្ឋ ។ ចាប់ពីថ្ងៃដំបូងនៃការចាប់ផ្តើមចាក់វ៉ាក់សាំងមកទល់ពេលនេះមានរយៈពេល៦ខែហើយ ។ មានប្រទេសជុំវិញពិភពលោកដល់ទៅ២១៥ប្រទេសបានចាក់វ៉ាក់សាំង សរុបមានវ៉ាក់សាំង ២.១០៩.៦៩៦.០២២ដូសបានចាក់ជូនពលរដ្ឋ។
អុីស្រាអែលគឺជាប្រទេសមានចំនួនពលរដ្ឋចាក់ច្រើនជាងគេបំផុតលើពិភពលោកបើគិតតាមភាគរយ ។ ក្នុងចំណោមពលរដ្ឋ១០នាក់មាន៦នាក់បានចាក់វ៉ាក់សាំងរួចរាល់។ បន្ទាប់មកគឺប្រទេសកាណាដា មានពលរដ្ឋ៥៩%បានចាក់វ៉ាក់សាំង។ ប្រទេសអង់គ្លេស មានពលរដ្ឋ៥៦%បានចាក់វ៉ាក់សាំង និងអាមេរិកមានពលរដ្ឋ៥១ភាគរយចាក់វ៉ាក់សាំងរួចរាល់ ។
ក៏ប៉ុន្តែមានប្រទេសចំនួន ៦ មិនទាន់ចាក់វ៉ាក់សាំងមួយម្ជុលណាឡើយគឺប្រទេសកូរ៉េខាងជើង, Haiti, Tanzania, Chad, Burundi និង Eritrea។
ដោយឡែកអ្នកឆ្លងនៅក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃទី៣ខែមិថុនា មានករណីឆ្លងថយចុះនៅសល់តែជាង ១៣៤ពាន់នាក់ប៉ុណ្ណោះ គឺថយចុះជាងពាក់កណ្តាល បើប្រៀបធៀបពេលកន្លងមកមានដល់ទៅជាង ៣សែននាក់។ ចំណែកអ្នកស្លាប់មាន ២៨៨៧នាក់ក្នុងមួយថ្ងៃ៕
រូបភាព៖ vietnamnet