ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៥ខែមិថុនាឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ទៅបន្ទប់ពិគ្រោះស្រ្តីមានផ្ទៃពោះមុននិងក្រោយសម្រាល ធ្មប
មធ្យម ព្រំ សាវ៉ាន គិតចាប់ពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ។
រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ថាដោយអ្នកជំងឺកូវីដ-១៩មានស្រ្តីឈ្មោះ ផាន់ តុលា អាយុ ៣៤ឆ្នាំ មានមុខរបរកម្មការិនីរោងចក្រកៅវ៉េ សង្កាត់បាវិត ក្រុងបាវិត តំបន់សេដ្ឋកិច្ចមេនហាតធេន រស់នៅភូមិអូរក្អាម ឃុំសំបួរ ស្រុកស្វាយទាប និងធ្លាប់ទៅបន្ទប់ពិគ្រោះស្រ្តីមានផ្ទៃពោះមុននិងក្រោយសម្រាល ធ្មប
មធ្យម ព្រំ សាវ៉ាន គិតចាប់ពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុន សែន។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ៖ យឹម សុថាន