អបអរសាទរ ដល់ស្ត្រីខ្មែម្នាក់ ដែលមានវិជ្ជមានកូវីដ-១៩ហើយ កំពុងធ្វើចត្តាឡីស័កនិងកំពុងព្យាបាលជំងឺនៅសង្កាត់ច្រកម្ទេស ក្រុងបាវិតត្រូវក្រុមគ្រូពេទ្យខេត្តស្វាយរៀងបានជួយសម្រាលកូនបានជោគជ័យ

ចែករំលែក៖

ខេត្តស្វាយរៀង៖ អបអរសាទរ ដល់ស្ត្រីខ្មែម្នាក់ ដែលមានវិជ្ជមានកូវីដ-១៩ហើយ កំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺនៅសង្កាត់ច្រកម្ទេស ក្រុងបាវិតត្រូវក្រុមគ្រូពេទ្យខេត្តស្វាយរៀងបានជួយសម្រាលកូនបានជោគជ័យ។

យោងតាមអាខោនហ្វេសប៊ុករបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានបង្ហោះថាកាល វេលាម៉ោង៧និង៥នាទីយប់ត្រូវនិងថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១
ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានជួយសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ មានអាស័យដ្ឋាននៅ
ភូមិច្រកម្ទេស  សង្កាត់ច្រកម្ទេស ក្រុងបាវិតដែលកំពុងធ្វើចត្តាឡីស័កនិងព្យសបាលជំងឺដោយជោគជ័យ។
ដោយទទួលបានកូនស្រីម្នាក់ទំងន់៣ គីឡូក្រាម ដែលនេះជាករណីទីប្រាំពីផងដែរសម្រាប់មន្ទីរពេទ្យខេត្ត។

ក្នុងឱកាសនោះស្ត្រីដែលទើបសម្រាលបានកូនស្រីនេះមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងនិងសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការជួយសម្រាលកូនរហូតទទួលបានជោគជ័យនៅពេលនេះនិងជូនពុទ្ធពរទាំង៤ប្រការកុំបីឃ្លាងឃ្លាតឡើយ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print