ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ចថៃចាប់ពលករខ្មែរជាបន្យបន្ទាប់បើទោះមានការរិតបន្តឹងតាមបន្ទាត់ព្រំដែនដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ ជាក់ស្ដែងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះអនុវត្តតាមវិធានការរឹតបន្តឹងការទប់ស្កាត់ ការលួចឆ្លងខុសច្បាប់ ដើម្បីការពារការរាត្បាតរបស់ជំងឺកូវីដ-១៩ ស្រុកតា ព្រះយ៉ា កងកម្លាំងបូរផា បានទទួសេចក្ដីរាយការណ៍ថា ដោយសារការចាប់ពលករខ្មែរកាលពីយប់កន្លងមក សមត្ថកិច្ចសន្និដ្ឋានថា នឹងមានពលករនៅបន្តលាក់ខ្លួន ព្រោះពលករដែលត្រូវចាប់ឃុំខ្លួនបានប្រាប់ថា មានពលករខ្មែរធ្វើដំណើរមកមួយក្រុមទៀត ទើបចាត់កម្លាំងសមត្ថកិច្ចទាហានស្រុក តា ព្រះយ៉ា ធ្វើការឃ្លាំមើលរួមជាមួយកងរយទី៣ កងកម្លាំងល្បាតព្រំដែនទី១២ ចូលត្រួតពិនិត្យក្នុងភូមិសាស្រ្តខាងលើជាបន្តបន្ទាប់។
សេចក្ដីរាយការណ៍បន្ថែមថា រហូតបានប្រទះឃើញក្រុមពលករបរទេស ទើបបានបង្ហាញខ្លួនចូលទៅចាប់ឃុំខ្លួនពលករខ្មែរចំនួន២១នាក់ ក្នុងនោះប្រុស៧នាក់ និងស្រី១៤នាក់ លួចឆ្លងដែនចូលមកប្រទេសថៃ នៅភូមិខៅ លូកឆាង ឃុំតា ព្រះយ៉ា ស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ ។ក្រោយពីសួរនាំ ពលករខ្មែរទាំងនោះបានប្រាប់ថា ធ្វើដំណើរមកពីកម្ពុជាតាមច្រករបៀង រវាងចំណុចត្រួតពិនិត្យ21-22 ដោយមានមេខ្យល់ជាជនជាតិខ្មែរនាំចូលមកខាងថៃ តែនៅពេលដឹងថា មួយក្រុមទៀតត្រូវចាប់ឃុំខ្លួន មេខ្យល់ជនជាតិខ្មែរបាននាំរត់ ដោយទុកចោលក្រុមពលករខាងលើ ទើបមិនដឹងថាទៅដោយរបៀបណា ទើបលាក់ខ្លួននៅក្នុងព្រៃ រហូតដល់សមត្ថកិច្ចចូលទៅឃើញ ។ ពលករខ្មែរខាងលើនិយាយថា ពួកគេធ្វើដំណើរទៅធ្វើការនៅខេត្ត ឈុន បុរី និងខេត្តសមុទ្រ ប្រាកាន ទើបសមត្ថកិច្ចអនុវត្តវិធានការសុខាភិបាល ជាលទ្ធផលគឺធម្មតា បន្ទាប់មក បានធ្វើកំណត់ហេតុចាប់ឃុំ និងបណ្ដេញចេញពីប្រទេសខ្លួន(ថៃ)តាមច្រកMOU ច្រកត្រួតពិនិត្យ38 ភូមិ ណូន ម៉ាកមុន ឆ្លងតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ៕
ដោយ៖ វណ្ណា