សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសសង្ស័យជាមុខសញ្ញា៤នាក់ត្រូវបានបានសមត្ថកិច្ចកម្លាំងជំនាញគ្រឿងញៀន នគរបាលខេត្ត សហការជាមួយកម្លាំង អធិកាដ្ឋាននគរបាលក្រុង បានធ្វើការឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពី
វេលាម៉ោង ១រសៀលថ្ងៃទី០៥ ខែមិថុនាឆ្នាំ ២០២១ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

សមត្ថកិច្ចនគរបាលបានអោយដឹងថា សង្ស័យ មាន១ ឈ្មោះស៊ឹម ឌីម៉ង់ អាយុ ២០ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង
ក្រុងស្វាយរៀង។
ដកហូតសម្ភារៈវត្ថុតាង
ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន ០១ កញ្ចប់តូចទូរសព្ទដៃ០១គ្រឿង។

ទី២មានឈ្មោះវ៉ា សុវណ្ណមិនា អាយុ ៣១ ឆ្នាំមុខរបរកម្មកររស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀងក្រុងស្វាយរៀង។
ទី៣មានឈ្មោះគឹម សុធារិទ្ធ អាយុ ១៩ ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
និងទី៤មានឈ្មោះនួន វង្សពុទ្ធស៊ីធាន អាយុ ១៩ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ព្រមទាំងដកហូតសម្ភារៈវត្ថុតាង
ទូរសព្ទដៃ០១គ្រឿង។
សរុបដកហូតវត្ថុតាងរួមមាន៖ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន០១កញ្ចប់ទូរស័ព្ទដៃចំនួន០២គ្រឿងឧបករណ៍ និងបំពង់កែវសម្រាប់ជក់ថ្នាំញៀនមួយ ចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅការិយាល័យជំនាញដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ យឹម សុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print