រថយន្តគុងទីន័របើកគេចពីរថយន្តឡិចស៊ីុសដែលបើកបញ្ច្រាស់ទិសគ្នា ជ្រុលទៅបុកដើមឈើនិងស្លាកប៉ាណូបាក់អស់២ផ្ទាំង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តគុងទីន័រមួយគ្រឿងបើកក្នុងល្បឿនលឿន ហើយមិនប្រយ័ត្នបានគេចជាមួយនឹងរថយន្តឡិចស៊ីុសដែលបើកមកពីមុខ ហើយក៏គេចបានជ្រុលចង្កូតទៅបុកដើមឈើដាក់អស់១ដើម និងបន្តទៅបុកស្លាកប៉ាណូចំនួន២ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ នៅខាងក្រោយវត្តព្រះពុទ្ឋ តាមបណ្តោយផ្លូវ១៩៤ ស្ថិតក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តបង្កម៉ាក គុងទីន័រដឹកអីវ៉ាន់ ពណ៍ខៀវឆ្នួតលៀង ពាក់ស្លាកលេខ ភ្នំពេញ 3A-0255 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ១៩៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តឡិចស៊ីស ពណ៌ស្ក មួយគ្រឿងមិនចាំស្លាកលេខបានបើកមកពីមុខ ក្នុងទិសដៅបញ្ច្រាស់គ្នាក្នុងល្បឿនលឿនដូចគ្នា ក៏ធ្វើឲ្យរថយន្តគុងទីន័ររេចង្កូតជ្រុលទៅបុកដើរឈើបាក់អស់១ដើម និងបុកប៉ាណូរ ហីហោរ សុគន្ឋាវី បណ្ដាលឲ្យរងការខូចខាត តែសំណាងល្អមិនធ្វើឲ្យមានអ្នករងរបួស។ ដោយឡែកភាគីខាងរថយន្តឡិចស៊ីុសវិញនោះ ដោយឃើញមានបញ្ហាបែបនេះ ក៏បន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុផងដែរ ដោយសារតែភាគីខាងរថយន្តបង្កសំុសម្របសម្រួលគ្នាជាមួយម្ចាស់ផ្ទះដែលត្រូវបានរងការខូចខាតសំភារៈ គឺព្រមសងថ្លៃខូចខាតចំនួន $១៤០ ដើម្បីបញ្ចប់រឿនតែម្ដងដោយមិនរំខានសមត្ថកិច្ចធ្វើការវាស់វែងឡើយ៕ រស្មី

20160314205824

...

20160314205825

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print