Tottenham បញ្ចប់កិច្ចពិភាក្សាជាមួយលោក Conte ជុំវិញតួនាទីជាគ្រូបង្វឹក

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា ក្លិប Tottenham Hotspur បានបញ្ឈប់ការពិភាក្សាជាមួយលោក Antonio Conte ដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ពួកគេដើម្បីជំនួសលោក Jose Mourinho ដែលត្រូវបានបណ្តេញចេញ។

កាលពីខែមុន លោក Conte បានបញ្ចប់កិច្ចសន្យារបស់គាត់នៅឯក្លិប Inter Milan មួយឆ្នាំដំបូងហើយទើបតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីបានដឹកនាំពួកគេឆ្ពោះទៅរកជើងឯកក្របខ័ណ្ឌអ៊ីតាលី Serie A ជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំដែលបានក្លាយជាបេក្ខជនដើម្បីទទួលបន្ទុកដឹកនាំក្រុមTottenham ដែលបានបណ្តេញលោក Mourinho កាលពីខែមេសា។

ទូរទស្សន៍ BBC, Sky Sports និង The Guardian បានរាយការណ៍ពីការចរចារវាងលោក Conte និងក្លិប Tottenham ដើម្បីបញ្ឈប់ការទាមទាររបស់អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះក្នុងការផ្លាស់ប្តូរក្រុមនិងថា តើលោកនឹងប្តេជ្ញាអភិវឌ្ឍកីឡាករវ័យក្មេងសម្រាប់ពេលអនាគត។

អ្នកចាត់ការក្លិប Paris St Germain លោក Mauricio Pochettino ដែលត្រូវបានក្លិប Tottenham បណ្តេញចេញកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ក៏ត្រូវបានប្រព័ន្ធផ្សព្វផ្សាយភ្ជាប់ទំនាក់ទំនងជាមួយនឹងការផ្លាស់ប្តូរត្រឡប់ទៅកាន់ក្លិដើមនេះវិញដែរ

លោក Julian Nagelsmann ក៏បានស្ថិតនៅលើរ៉ាដារបស់ក្រុមTottenham ផងដែរមុនពេលដែលក្រុម Bayern Munich បានចុះហត្ថលេខាលើគ្រូបង្វឹក RB Leipzig ដើម្បីទទួលយកលោក HansiFlick ពីរដូវកាលក្រោយ។

គួររំលឹកថា ក្រុម Tottenham បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាល ២០២០២០២១ ក្រោមការដឹកនាំរបស់អ្នកចាត់ការបណ្តោះអាសន្នលោក Ryan Mason ដែលធ្វើឲ្យក្រុមនេះខកខានឱកាសទទួលបានកៅអីទៅលេង Champions League ឬ Europa League រដូវកាលក្រោយនោះទេ ៕ដោយ៖ ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print