លោក Duncan Ferguson បដិសេធតួនាទីនៅ Real Madrid ចង់ទៅដឹកនាំនៅ Everton

ចែករំលែក៖

លោក Duncan Ferguson ដែលជាអតីតកីឡាករបានលាឈប់ពីការងារនៅឯក្លិប Real Madrid ព្រោះគាត់ចង់ក្លាយជាអ្នកចាត់ការទូទៅរបស់ក្លិបEverton  នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun កាលពីយប់ថ្ងៃទី៦ មិថុនា។

អតីតកីឡាកររបស់ក្លិប Real Madrid ត្រូវបានផ្តល់ឱកាសឱ្យចូលរួមជាមួយគ្រូបង្វឹកលោក Carlo Ancelotti បន្ទាប់ពីបុរសសញ្ជាតិអុីតាលីរូបនេះបានចាកចេញពីកីឡដ្ឋាន Goodison Park នៅសប្តាហ៍នេះ។ ប៉ុន្តែលោក Duncan Ferguson វ័យ៤៩ឆ្នាំគិតថា គាត់បានត្រៀមខ្លួនជាស្រេចក្នុងការឡើងធ្វើជាអ្នកគ្រប់គ្រង ហើយសង្ឃឹមថាម្ចាស់ក្លិប Everton លោកFarhad Moshiri ជ្រើសរើសគាត់។

គាត់ក៏ធ្លាប់និយាយលេងជាមួយមិត្តរួមក្រុមចាស់គឺលោក Lee Carsleyប្រសិនបើគាត់យល់ព្រមក្នុងកិច្ចការនេះ។ លោក Ferguson គឺជាអ្នកចូលចិត្ត និងគាំទ្រការលេងរបស់គាត់ និងពេលវេលារបស់គាត់ក្នុងនាមជាអ្នកគ្រប់គ្រងជំនួយការរួមគ្នារបស់លោក Ancelotti 

អតីតកីឡាករសញ្ជាតិស្កុតឡេនរូបនេះបានទទួលបន្ទុកដឹកនាំក្លិបនេះកាលពីខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីបានបណ្តេញលោក Marco Silva និងទទួលបាន៥ពិន្ទុពីការប្រកួតចំនួន៣ប្រកួរបស់ក្លិប Everton មុនពេលដែលលោក Ancelotti មកដល់។

ក្រុម Everton បានជជែកជាមួយអតីតគ្រូបង្វឹក Wolves លោក NunoEspirito Santo អំពីការងាររបស់គាត់អស់ជាច្រើនថ្ងៃ ប៉ុន្តែមិនទាន់បានប្តេជ្ញាចិត្តនៅឡើយទេ។ អតីតគ្រូបង្វឹកក្រុមចចកខ្មៅ Wolves នៅតែជាអាទិភាពសម្រាប់ក្លិបនេះ ដោយលោក Eddie Howe, David Moyesនិង Rafa Benitez ក៏បាននិយាយផងដែរថា នឹងមានការប្រកួតប្រជែងជាអ្នកចាត់ការថ្មីដែរ

ការចាកចេញរបស់លោក Ancelotti បានធ្វើឱ្យក្រុម Everton ភ្ញាក់ផ្អើលនិងអ្នកគាំទ្រក្លិបក៏ដូចជាតារាចាស់ៗមួយចំនួនផងដែរ។ គាត់ត្រឡប់មកកាន់កាប់ក្លិប Real Madrid វិញបន្ទាប់ពីគាត់ត្រូវបានបណ្តេញចេញដោយក្លិបនេះ ដែលគាត់ដឹកនាំឈ្នះពានរង្វាន់ Champions League, Copa del Rey និង Club World Cup  ទោះយ៉ាងណាក៏ដោយគាត់មិនបានដឹកនាំក្រុមឈ្នះពានរង្វាន់ La Liga ក្នុងរយៈពេលពីររដូវកាលរបស់គាត់នៅឯកីឡដ្ឋាន Bernabeu នោះទេ ដែលជាហេតុធ្វើឲ្យក្លិបបណ្តេញគាត់នៅពេលនោះ ៕ ដោយ៖ ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print