សារព័ត៌មាន RT នៅថ្ងៃទី៧ ខែមិថុនាបានផ្សាយថា រដ្ឋាភិបាល Burkina Faso បានប្រកាសថា ការវាយប្រហាររបស់ក្រុមភេរវកម្មជ្រុលនិយមទៅលើភូមិមួយស្ថិតនៅភាគខាងជើងប្រទេសនេះសម្លាប់មនុស្ស១៣២នាក់ និងរបួសជាង ៤០នាក់។
ការវាយប្រហារខាងលើកើតឡើងតាំងពីយប់ថ្ងៃទី៤ខែមិថុនា ស្ថិតនៅក្នុងភូមិ Solhan ក្នុងខេត្ត Yagha ជាប់ប្រទេស Niger ។ ក្រុមភេរវកម្មមិនត្រឹមតែសម្លាប់មនុស្សនោះឡើយគឺថែមទាំងឆក់ប្លន់ លួចទ្រព្យសម្បត្តិពលរដ្ឋ ដុតផ្ទះ …នេះជាសកម្មភាពវាយប្រហារភេរវកម្មទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
រដ្ឋាភិបាល Burkina Faso បានប្រកាសកាន់ទុក្ខ រយៈពេល៣ថ្ងៃ ដល់ជនរងគ្រោះ។ ទន្ទឹមនឹងនោះក៏បានប្រកាសបើកការស្រាវជ្រាវពីក្រុមភេរវកម្មមួយណានៅពីក្រោយការវាយប្រហារខាងលើ ។អគ្គ លេខាធិការអង្គការសហប្រជាជាតិបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពវាយប្រហារសម្លាប់មនុស្សជាច្រើននោះ។
តំបន់អាហ្វ្រិកខាងលិច ពិសេសគឺប្រទេសចំនួន៣ មាន Burkina Faso, Mali និង Niger តែងតែរងការវាយប្រហារពីក្រុមភេរវកម្មជាបន្តបន្ទាប់ បង្កឡើងដោយក្រុមភេរវកម្មមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងក្រុមរដ្ឋអ៊ិស្លាម IS ។ កងរក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ក៏បានទៅរក្សាសន្តិសុខនៅទីនោះដែរតែមិនអាចទប់ស្កាត់ការវាយប្រហារភេរវកម្មនោះបានឡើយ។
អំពើហិង្សានៅ Burkina Faso បានធ្វើឱ្យពលេដ្ឋជាង១,១៤លាននាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ក្នុងរយៈពេល២ឆ្នាំកន្លងមក ៕
រូបភាព៖ AFP