រថយន្តមួយគ្រឿងបើកបរល្បឿនលឿនរេចង្កូតទៅបុកខឿនចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ជាច្រើនត្រឡប់ស្លាប់អ្នកបើកបរ ចំណែកអ្នករួមដំណើរ និងរបួស ២នាក់

ចែករំលែក៖

ខេត្តបាត់ដំបង÷មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តមួយគ្រឿងបើកលឿនរេទៅបុកចែងទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ជាអ្នករួមដំណើរ ២នាក់រងរបួស។  ក្រោយមកត្រូវបានរថយន្តសង្គ្រោះខេត្ត ដឹកយកទៅសង្គ្រោះពេទ្យបាត់ដំបង
ករណីនេះបានកើតឡើងនៅយប់ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២១ តាមបណ្តោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចក្រុមទី ១៥ ក្នុងភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

បើតាមពលរដ្ឋរស់នៅជិតកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ជារថយន្តដែលបង្កឡើងដោយខ្លួនឯង បានធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូងក្នុងល្បឿនយ៉ាងលឿនដូចហោះ មកដល់ចំណុចកើតហេតុ ខ្វះការគ្រប់គ្រងខ្លួនឯងក៏រេចង្កូតបានទៅបុកនឹងខឿនចែកទ្រូងផ្លូវក្រឡាប់រថយន្តជាច្រើនត្រឡប់បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសប្រពន្ធ កូន និងខ្លួនឯងជាអ្នកបើកបរផងដែរ។

ជនរងគ្រោះស្លាប់មានឈ្មោះ ដុស សុធា  ភេទស្រី អាយុ៤២ឆ្នាំ ឈ្មោះចាន់ សុខហេង ភេទប្រុស អាយុ១៣ឆ្នាំ ត្រូវជាកូន និងអ្នកបើកបរម្នាក់ទៀតឈ្មោះសុខ ចាន់ ភេទប្រុស អាយុ៣៨ឆ្នាំទាំងអស់គ្នារស់នៅក្នុងភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ចំណែករថយន្តជាប្រភេទរថយន្តដឹកទំនិញម៉ាក FUSO ពណ៌ទឹកប្រាក់ ពាក់ស្លាកលាកលេខបាត់ដំបង៣A-៤០២២។
ក្រោយពីសមត្តកិ្ចជំនាញនគរបាលចរាចរណ៍ស្រុកឯកភ្នំបានវាស់វែងរួច
ក៏បានយករថយន្តបង្កយកទៅរក្សាទុក្ខ
នៅអធិការដ្ឋាននគរបាលស្រុកឯកភ្នំ
រង់ចាំការដោះស្រាយពេលក្រោយ,
រីឯសាងសពត្រូវបានសមត្តកិច្ចប្រគល់
ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាម
ប្រពៃណី៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print