រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ទៅពិនិត្យនិងព្យាបាលមន្ទីរសម្រាកព្យាបាលជំងឺរស្មីសុខភាព វេជ្ជ សុខ សារិន្ទ គិតចាប់ពីថ្ងៃទី០១ ខែមិថុនាត្រូវប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ ព្រោះមានអ្នកជំងឺកូវីដ-១៩ទៅសម្រាកព្យាបាលនៅទីនោះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ទៅពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរសម្រាកព្យាបាលជំងឺ រស្មីសុខភាព វេជ្ជ សុខ សារិន្ទ ប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ ព្រោះមានអ្នកជំងឺកូវីដ-១៩ទៅសម្រាកព្យាបាលនៅទីនោះ។

រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ទៀតថា ដោយមានអ្នកជំងឺកូវីដ-១៩
ជាបុរសមានឈ្មោះ អ៊ុំ សុភាព អាយុ ៥២ឆ្នាំ មុនរបរលក់ពងទានៅផ្សារវាលយន្ត និងភរិយាឈ្មោះ ភោគ ស្រីពៅ មុខរបរលក់ពងទានៅផ្សារវាលយន្តរស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បានទៅសម្រាកព្យាបាលនៅក្នុងមន្ទីរសម្រសកព្យាបាលជំងឺ រស្មីសុខភាព វេជ្ជ សុខ សារិន្ទ រស់នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋបាលខេត្តស្វាយរៀងសូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុន សែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print