ឃាត់ពលករ ចំនួន១៥នាក់អ្នកជូនផ្លូវម្នាក់ លួចឆ្លងដែនទៅថៃខុសច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖  សមត្ថកិច្ចនគរបាលការពារព្រំដែនស្រុកម៉ាឡ បានឃាត់ពលករ ចំនួន១៥នាក់ក្នុងនោះស្រី៨នាក់កុមារ២នាក់រួមទាំង អ្នកជូនផ្លូវចំនួន១នាក់ ក្នុងករណីលួចឆ្លងដែនទៅប្រទេសថៃខុសច្បាប់នៅព្រឹកថ្ងៃថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២១ នេះ។
សមត្ថកិច្ចនគរស្រុកម៉ាឡៃបានឲ្យដឹងថា អ្នកនាំផ្លូវពលករឆ្លងដែនខុសច្បាប់នោះ
ឈ្មោះ យើន ណារ៉ុង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិសង្កែឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ចំណែកពលករមានចំនួនទាំងអស់ ១៥នាក់មកពីខេត្តចំនួន ៤គឺ
១. ខេត្តបាត់ដំបង ចំនួន៨នាក់
២.ខេត្ត កំពង់ធំ ចំនួន៤នាក់
៣. ខេត្តព្រៃវែងចំនួន២នាក់
៤.ខេត្តបន្ទាយមានជ័យ ចំនួន១នាក់

ក្រោយពីបានឃាត់ខ្លួនសួរនាំរួចកម្លាំងបានប្រគល់ពលករខ្មែរ១៥នាក់និងអ្នកនាំផ្លូវរូបនេះជូនអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីសួរនាំបន្តតាមនីតិវិធី។
ពលករខ្មែរទាំង ១៥នាក់ត្រូវបានបញ្ជូនទៅ ធ្វើចត្តាឡីស័កចំណែកអ្នកនាំផ្លូវត្រូវបានធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់នូវការនាំពលករឆ្លងដែននិងបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័កផងដែរ ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print