តំណក់ប្រេងដំបូងរបស់កម្ពុជាក្នុងប្រវត្តិសាស្ត្រត្រូវបានយកមកតំកល់នៅវិមានឈ្នះ=ឈ្នះ តាមគោលនយោបាយសម្តេចតេជោ

ចែករំលែក៖

ភ្នំពេញ÷សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងពិធីទទួលដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ដែលជាសមិទ្ធផលរបស់ ក្រសួងរ៉ែ និងថាមពល ដែលត្រូវប្រគល់ជូនដោយ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅវិមានឈ្នះឈ្នះនាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ នូវកែវដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ដើម្បីតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ ទុកជាមរតកសម្រាប់កុលបុត្រខ្មែរ និងជាការចងចាំ នូវសមិទ្ធផលកើតចេញម្លប់សុខសន្តិភាព ដែលរកបានមកដោយនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។

នាឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ អំពាវនាវឱ្យក្រសួងស្ថាប័ន ដទៃទៀត ផ្តល់សមិទ្ធផលខ្លួន ក្រោមនយោបាយឈ្នះឈ្នះ ដើម្បីទុកជូនមនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមានសង្ឃឹម និងរំពឹងទុកយ៉ាងមុតមាំថា ក្រសួងស្ថាប័ននានា នឹងបន្តចូលរួមឱ្យកាន់តែសកម្មផុលផុសថែម ទៀត នៅក្នុងការផ្ដល់វត្ថុតឹក តាង និងឯកសារប្រវត្តិសាស្ត្រ ដែលជាសមិទ្ធផលតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីទុកជូនមនុស្សជំនាន់ក្រោយបានសិក្សារៀនសូត្រ»។

សម្តេចពិជ័យសេនា ក៏បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ បន្តចូលរួមគាំទ្រអភិវឌ្ឍសារមន្ទីរមគ្គទេសក៍តេជោសែននេះ ទៅតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យកាន់តែរីក ចម្រើនថែមទៀត តាមរយៈការផ្ដល់វត្ថុតឹកតាង និងឯកសារពាក់ព័ន្ធ ដែលជាសមិទ្ធផលសំខាន់ៗសម្រេចបានជាប្រវត្តិសាស្ត្រ តាមរយៈនយោបាយឈ្នះ ឈ្នះ ដើម្បីក្រុមការងារតម្កល់ទុកក្នុងសារមន្ទីរវិមានឈ្នះ ឈ្នះ សម្រាប់ទុកជូនមនុស្សជំនាន់ក្រោយសិក្សារៀនសូត្រដូច ដែលក្រសួងរ៉ែ និងថាមពលបានប្រគល់ជូននាថ្ងៃនេះ ជាសក្ខីភាពស្រាប់។

ក្នុងនាមគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងរ៉ែ និងថាមពល ដឹកនាំដោយលោករដ្ឋមន្ត្រី ស៊ុយ សែម ដែលបានខិតខំយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការ រៀបចំកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា តាមរចនាបថខ្មែរ ទំនើបមានភាពស្រស់បំព្រង រស់រវើក និងបានបង្ហាញពីអត្ថន័យតាមក្បាច់ ចម្លាក់នីមួយៗ និងឯកសារមួយចំនួនទៀត ប្រគល់ជូនគណៈកម្មការសាងសង់វិមានឈ្នះឈ្នះនាពេលនេះ ដើម្បីយកមកទុកដាក់ជាវត្ថុតឹកតាង ប្រវត្តិសាស្ត្រ នៅវិមានឈ្នះ ឈ្នះ ក្នុងសារមន្ទីរមគ្គុទេសក៏តេជោសែន តាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុក សមិទ្ធផលសម្រេចបានទាំង អស់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីសមត្ថភាព និងប្រសិទ្ធភាពនៃការ ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លៀសវៃ និងប្រកបដោយគតិបណ្ឌិត ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងការចូលរួមយ៉ាង សកម្មរបស់ប្រជាជនប្រកប ដោយភាពម្ចាស់ក្នុងការថែរក្សាសមិទ្ធផលនៃសង្គមជាតិ តាមទិសស្លោក«អរគុណសន្តិភាព» «ស្រលាញ់ សន្តិភាព» «មានសន្តិភាពទើបមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់»៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print