ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្រោយពីម្ចាស់ផ្ទះជួលដេញចេញពីបន្ទប់ជួល ហើយគ្មានលុយជិះរថយន្តឈ្នួលទៅស្រុកកំណេីតនោះបានបែកគំនិតលួចកាច់សោ.កម៉ូតូអ្នកជិតខាង ខណៈកាច់សោ.កម៉ូតូបែកគ្រាប់អស់ហេីយក៏ឡេីងទៅយកកាបូបខោអាវនៅជាន់លេី លុះពេលចុះមកវិញឡេីងជិះម៉ូតូបម្រុងចេញទៅត្រូវម្ចាស់ម៉ូតូមកទាន់ចាប់ប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅភូមិព្រៃព្រីងជេីង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ចែម នាង ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលកន្លែងកេីតហេតុ មានស្រុកកំណេីតនៅស្រុកសំរោង ខេត្តតាកែវ។
តាមសម្តីជនសង្ស័យបានសារភាពថា ដោយសារតែគ្មានលុយបង់ថ្លៃផ្ទះជួល
ទេីបម្ចាស់ផ្ទះដេញលែងឱ្យស្នាក់នៅ ហើយដោយគ្មានលុយជិះរថយន្តឈ្នួលទៅស្រុកកំណេីត ទេីបខ្លួនបែកគំនិតឃេីញម៉ូតូអ្នកជួលបន្ទប់ជិតគ្នាម៉ាកnex ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខភ្នំពេញ1HT-3367 ចតនៅមុខបន្ទប់ជួលហើយយម្ចាស់ម៉ូតូកំពុងនៅខាងក្នុងបន្ទប់។ ឃេីញឱកាសល្អបែបនេះ ខ្លួនក៏យកដែកចុងស្រួចមកកាច់សោ.កបំបែកគ្រាប់តែម្តង។
ជនសង្ស័យបន្តថា ពេលដែលធ្វេីសកម្មភាពបានសម្រេចហេីយ ខ្លួនក៏ឡេីងទៅបន្ទប់ខ្លួនវិញដែលនៅជាន់ទី២ដេីម្បីយកកាបូបខោអាវ ។ លុះពេលចុះមកវិញគ្រាន់តែបោះជេីងឡេីងបញ្ឆេះម៉ូតូបម្រុងជិះចេញទៅស្រាប់តែម្ចាស់ម៉ូតូមកទាន់ចាប់ប្រគល់ជូនសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់វិញ៕
ដោយ៖ សុខាសែនជ័យ