ទោះបីជាមានបញ្ហាសេដ្ឋកិច្ចដោយសារកូវីដ-១៩ក្តី ក៏ប្រទេសជាច្រើនបានចំណាយប្រាក់សម្រាប់កម្មវិធីបរមាណូដែរ

ចែករំលែក៖

រុស្ស៊ីបានចំណាយប្រាក់តិចជាងអាមេរិក ប៉ុន្តែមានប្រសិទ្ធភាពជាង ។ ចំណែកចិនវិញកំពុងតែខិតខំដើរឲ្យទាន់ប្រទេសមហាអំណាចបរមាណូនៅលើពិភពលោក។
តាមតួលេខពីអង្គការយុទ្ធនាការលុបបំបាត់អាវុធបរមាណូ ICAN បានប្រកាសថា បណ្តាប្រទេសក្នុងបរមាណូបានចំណាយប្រាក់សរុប ៧២,៦ពាន់លានដុល្លារសម្រាប់អភិវឌ្ឍកម្មវិធីបរមាណូនៅឆ្នាំ២០២០។
អាមេរិកគឺជាប្រទេសនាំមុខគេ ដោយបានចំណាយសម្រាប់កម្មវិធីបរមាណូ៣៧,៤ពានលានដុល្លារ បន្ទាប់មកគឺប្រទេសចិនមាន ១០,១ពាន់លានដុល្លារ និងទី៣គឺរុស្ស៊ីបានចំណាយប្រាក់៨ពាន់លានដុល្លារ។
រុស្ស៊ីបានចំណាយប្រាក់តិចជាងអាមេរិក ក្នុងកម្មវិធីបរមាណូ ដល់ទៅជិត៥ដង។ទន្ទឹមនឹងនោះទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ទីក្រុងមូស្គូថាបានផលិតគ្រាប់បែកបរមាណូយ៉ាងច្រើន។ អ្នកឯកទេសយោធារុស្ស៊ីលោក Alexei Leonkov បានបញ្ជាក់ថា អាមេរិកបានចំណាយប្រាក់ច្រើនសម្រាប់កម្មវិធីបរមាណូ ប៉ុន្តែកាំជ្រួចមីស៊ីលរបស់អាមេរិកសម្រាប់បំពាក់បរមាណូគឺហួសសម័យ។
លោក Alexei Leonkov បានបញ្ជាក់ទៀតថា អាវុធរបស់អាមេរិក មានអាយុកាល៤០ឆ្នាំហើយ ចំណែកអាវុធបរមាណូរបស់រុស្ស៊ី បានបន្ថែមថ្មីដល់ទៅ៨៦% ។ទាំងនោះយើងអាចសន្និដ្ឋានបានថាតើភាគីណាមួយមានកម្លាំងអាវុធបរមាណូខ្លាំងជាង ។ កាលពីខែមីនាកន្លងមក រុស្ស៊ីបានដាក់ឲ្យប្រើប្រាស់មីស៊ីលឆ្លងទ្វីប ICBM បាញ់ចេញពីដីគោក និងមីស៊ីលឆ្លងទ្វីបបាញ់ចេញពីនាវាមុជទឹក SLBM ព្រមទាំងមីស៊ីលបំពាក់នៅលើយន្តហោះទម្លាក់គ្រាប់បែក។ រុស្ស៊ីមានក្បាលគ្រាប់បរមាណូ ១.៤៥៦គ្រាប់ ក្នុងនោះមានក្បាលគ្រាប់៧៦៧បំពាក់នៅលើកាំជ្រួចមីស៊ីលឆ្លងទ្វីប ។
អាមេរិក មានគ្រាប់បែកបរមាណូ ១.៣៥៧គ្រាប់ ក្នុងនោះមាន ៨០០គ្រាប់បំពាក់នៅលើកាំជ្រួចមីស៊ីលឆ្លងទ្វីប ។ ជាមួយគ្នានេះដែរអាមេរិកក៏បានទទួលស្គាល់ថាឃ្លាំងអាវុធបរមាណូរបស់អាមេរិកគឺហួសសម័យ ។
តាមការលើកឡើងរបស់ ICAN មូលនិធិចំណាយសម្រាប់បរមាណូ ក្រៅពីអាមេរិក ចិន និងរុស្ស៊ី ក៏មានប្រទេសជាច្រើនផ្សេងទៀតគឺ អង់គ្លេស ៦,២ពាន់លានដុល្លារ បារាំង៥,៧ពាន់លានដុល្លារ ឥណ្ឌា ២,៤៨ពាន់លានដុល្លារ អុីស្រាអែល ១,១ពាន់លានដុល្លារ និងប៉ាគីស្ថាន១ពាន់លានដុល្លារ ។ចំណែកកូរ៉េខាងជើង ក៏បានចំណាយប្រាក់ ៦៦៧លានដុល្លារផងដែរក្នុងឆ្នាំ២០២០៕

...

រូបភាព៖ baogiaothong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print