ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងមានការបារម្ភខណ:ក្នុងខេត្ត​ស្វាយរៀង ស្ថានភាពជំងឺកូវីដ-១៩នៅតែបន្តរកឃើញមិនស្រាកស្រាន្តក្នុងសហគមន៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឱ្យដឹងថា លោកមានការព្រួយបារម្ភដោយក្នុងខេត្ត​ស្វាយរៀង ស្ថានភាពជំងឺកូវីដ-១៩ នៅតែមានការចម្លងចូលក្នុងសហគមន៍បន្ទាប់ពី ​កម្មករ កម្មការិនីរោងចក្រធ្វើតេស្តមានវិជ្ជមាន​ មេរោគ​កូវីដ-១៩  ។

លោកបានបន្ថែមថា ជំងឺកូវីដ-១៩ នៅសហគមន៍ និងរោងចក្រសហគ្រាស មិនទាន់បានថមថយនៅឡើយទេដោយសារ មានកត្តា៤យ៉ាងគឺ:
ទី១​ ក្រុមកម្មករមិនព្រម​យក​សំណាក​នៅតាម​រោងចក្រ​ និង​មិន​ព្រម​ធ្វេីចត្តាឡីស័ក​នៅ​ក្នុង​រោងចក្រ
គាត់​ទៅផ្ទះ​ ចម្លង​ជំងឺកូវីដ-១៩ ចូលក្នុង​សហគមន៍ ។
ទី ២គម្លាតក្នុងពេលធ្វើដំណើររបស់បងប្អូនកម្មកទៅបម្រើការងាររោងចក្រសហគ្រាស មានការប្រមូលផ្ដុំជិះរថយន្តរួមគ្នាច្រើន​ ។
ទី​៣​ ពលករដែលធ្វើចំណាកស្រុក​ត្រឡប់​មក​ពី​ប្រទេស​ថៃភាគច្រើនមានជំងឺ​កូវីដ​-១៩​ មក​ជាមួយ​ ។
និង​ទី​៤​ ការ​មិន​គោរព​តាម​វិធានការ​ណែនាំរបស់ក្រសួងសុខាភិបាល​ និង​វិធានការ​ ៣កុំ​ ៣ការពារ​ របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​​ ផងដែរ។
លោកបានបន្ថែមថា ឥទ្ឋិពលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅខេត្ត​ស្វាយរៀង ក្នុងពេលបច្ចុប្បន្ន បាននិងកំពុងតែ​ចម្លង​ចូលក្នុង​សហគមន៍ និងរោងចក្រ​មួយ​ចំនួន ខណៈដែលអ្នកជំងឺមានជាង ៤០០នាក់​កំពុងតែ​សំរាក​ព្យាបាល​ ។​

លោកបានបញ្ជាក់ទៀតថា នៅក្នុងព្រឹតិ្តការណ៍សហគមន៍ ២០កុម្ភះ ខេត្ត​ស្វាយរៀងមានប្រជាពលរដ្ឋខ្មែរ​ និងជនបរទេស​ គិតត្រឹមថ្ងៃទី៨​ ខែមិថុនាឆ្នាំ២០២១ បានឆ្លងជំងឺកូវីដ-១៩ មានចំនួន ១១៧៤​នាក់​  ស្រី​ចំនួន ៦៧៦នាក់​ ស្លាប់ចំនួន ៧នាក់ ដោយមានការព្យាបាលជាសះស្បើយចំនួន ៧៣៦​នាក់​  ស្រី ៤១០នាក់ និងកំពុងធ្វើការព្យាបាលចំនួន ៤៣០នាក់​  ស្រី ២៦៤នាក់​ ។

លោកបានបន្ថែមថាបើបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលជាមួយអ្នកមានជំងឺកូវីដ-១៩ សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​ (COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print