G7 អំពាវនាវដល់អង្គការសុខភាពពិភពលោកស្រាវជ្រាវប្រភពកូវីដ-១៩

ចែករំលែក៖

ក្នុងពេលដែលមានការលើកឡើងជាច្រើនជុំវិញប្រភពកូវីដ-១៩ បែកធ្លាយចេញពីមន្ទីរពិសោធន៍របស់ចិន មេដឹកនាំប្រទេសអភិវឌ្ឍន៍ទាំង៧ (G7) បានជំរុញឲ្យអង្គការWHO បើកការស្រាវជ្រាវបញ្ជាក់ឲ្យបានច្បាស់ពីប្រភពកូវីដ-១៩ ។
សារព័ត៌មាន Bloomberg បានផ្សាយថា តាមខ្លឹមសារនៃសេចក្តីព្រាងច្បាប់សម្រាប់កិច្ចប្រជុំG7 មេដឹកនាំ G7 និឹងស្នើដល់អង្គការសុខភាពពិភពលោកបើកការស្រាវជ្រាវបញ្ជាក់ឲ្យបានច្បាស់ពីប្រភពកូវីដ-១៩។
នៅក្នុងខ្លឹមសារព្រាងច្បាប់សម្រាប់ចេញសេចក្តីប្រកាសរួមរបស់ G7 ក៏បានប្តេជ្ញាបញ្ចប់កូវីដ-១៩ ឲ្យបានឆាប់បំផុត ។ប្រទេស G7បានសន្យាថានិឹងផ្តល់វ៉ាក់សាំង១ពាន់លានដូសដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
ចាប់តាំងពីការផ្ទុះកូវីដ-១៩នៅទីក្រុងវូហាន ប្រទេសចិននាចុងខែធ្នូឆ្នាំ២០១៩មក ក្រុមអ្នកវិទ្យាសាស្ត្របានព្យាយាមស្វែងរកពីប្រភពកូវីដ-១៩ ។ ក្រុមស្រាវជ្រាវរបស់អង្គការWHO បានចំណាយពេល ១ខែស្រាវជ្រាវពីប្រភពកូវីដ-១៩នៅក្នុងប្រទេសចិន ក្នុងនោះមានទីក្រុងវូហានជាដើម។
ក្រោយការស្រាវជ្រាវ នៅខែមីនាឆ្នាំ២០២១ អង្គការWHO បានចេញរបាយការណ៍បញ្ជាក់ថា កូវីដ-១៩ អាចឆ្លងចេញពីសត្វប្រចៀវទៅមនុស្ស តាមរយៈសត្វមួយផ្សេងទៀត ។ ចំណែកទ្រឹស្តីថាកូវីដ-១៩ បែកធ្លាយចេញពីមន្ទីរពិសោធន៍ គឺពិបាកកើតឡើងខ្លាំងណាស់។ ប៉ុន្តែរបាយការណ៍របស់WHO ធ្វើឲ្យមេដឹកនាំប្រទេសលោកខាងលិចមិនយលស្របដោយជំរុញឲ្យបើកការស្រាវជ្រាវពីប្រភពឲ្យបានច្បាស់លាស់បំផុត៕

...

រូបភាព៖ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print