សង្ស័យស្រវឹងស្រាបើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើកម៉ូតូក្នុងល្បឿនលឿនដល់ត្រង់ផ្លូវបំបែកខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងទៀតពេញទំហឹងបណ្ដាលឲ្យដួលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមនៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញ
នារីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកLate ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HV-2245 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុត្រង់ផ្លូវបែកជាបួន ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1E-1006 ធ្វើដំណើរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន បានបុកនឹងម៉ូតូLateពេញទំហឹងបណ្ដាលឲ្យដួលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗចំណែកឯភាគីខាងម៉ូតូLateរងរបួសស្រាល ម៉ូតូខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខាងធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

...

ដោយ៖ និន សុភ័ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print