គង់ ចាន់ស្រីមុំ ផ្ទុះកំហឹងចេញមកព្រលះនារីលក់អនឡាញនៅប៉ោយប៉ែតម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជាលើដំបូងដែលគេបានឃើញតារាសម្តែង គង់ ចាន់ស្រីមុំ ចេញប្រតិកម្មខ្លាំងៗចេញមុខព្រលះស្ត្រីលក់អនឡាញម្នាក់ ព្រោះតែខឹងសម្បានឹងស្ត្រីម្នាក់ដែលខិតខំបង្ខូចកិត្តិយសនិងផលិតផលហាងរបស់នាង យីហោ ម៉ូម៉ូ រហូតនាងប្រើប្រាស់ពាក្យធ្ងន់ៗគ្រោតគ្រាតទៅកាន់ស្ត្រីម្នាក់ទាំងយប់។
ចេញមុខការLive វីដេអូទាំង និងប្រើប្រាស់ពាក្យធ្ងន់ៗមិនធ្លាប់ឃើញនាងប្រើនេះបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ ពាក្យខួរក្បាល ឆ្កែ គ្មានសតិ ត្រូវបាននាងនិយាយទៅកាន់នារីម្នាក់ដែលបានព្យាយាមទំនាក់ទំនងទៅកាន់អតិថិជនរបស់នាង ដោយបានលើកឡើងថាផលិតផលឡេលាបក្លៀករបស់ហាងនាងមិនល្អប្រើប្រាស់នាំឲ្យប៉ះពាល់ស្បែកជាដើម។ នាងថា នារីនោះបានទាំងChat និង Comment ទៅស្ទើគ្រប់អតិថិជនរបស់នាងរួមទាំងបានប្រើប្រាស់រូបភាពបោកប្រាស់នៃការកើតសង្វាទៅបោកបញ្ឆោទអតិថិជននាង និងចោទប្រកាន់មកលើផលិតផលនាងជាដើម។
ជាមួយគ្នានេះនាងបង្ហើបថា ក្រុមអ្នកបច្ចេកវិទ្យាបានស្វែងរកអត្តសញ្ញាណនារីម្នាក់នោះឃើញហើយគឺនាងជាអ្នកលក់ទំនិញអនឡាញដូចគ្នា និងរស់នៅក្រុងប៉ោយប៉ែត។ នាងបង្ហើបដែរថា នារីនោះក៏ធ្លាប់ទំនាក់ទំនាក់ទំនងមកហើយPage ហាងរបស់នាងដើម្បីស្នើសុំការយកទៅចែកចាយបន្តប៉ុន្តែហាងរបស់នាងគ្មានការបោះដុំឡើយគឺមានតែការលក់Brand Chay ប៉ុណ្ណោះ។ នាងថាជាការរកស៊ីមុខរបរដូចគ្នាដែលប្រកួតប្រជែងដោយមិនស្មោះត្រង់និងព្យាយាមបង្ខូចកិត្តិយសនាងនិងហាង របស់នាង ហើយនាងបាននិងកំពុងសិក្សាលើផ្លូវច្បាប់ជាមួយមេធាវីដើម្បីចាត់ការទៅតាមផ្លូវច្បាប់ និងព្រលយឲ្យនាងរីនោះត្រៀមខ្លួនរកលុយសងប៉ះប៉ូវការខូចខាតរបស់នាងផងដែរ។ នាងថានេះគឺជាលើកដំបូងដែលនាងក្តៅចិត្ត និងចេញមុខLive វីដេអូ ដើម្បីព្រលះនារីម្នាក់នោះ ហើយសង្ឃឹមថាអ្នករកទទួលទានទាំងអស់នាង ធ្វើការប្រកួតប្រជែងដោយភាពស្មោះត្រង់៕
ដោយ វឌ្ឍនា

...




ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print