ខេត្តស្វាយរៀង៖ លោក ឈីវសារ៉នតំណាងលោកសំ ប៊ុណ្ណារិន អភិបាលរងខេត្តព្រៃវែង បានចុះសួរសុខទុក្ខនិងបានយកថវិការចំនួន២លានរៀលប្រគល់ជូនលោកស្រីសេងសុភីដែលជាភរិយា លោកគង់សារូ អតីតចៅសង្កាត់ស្វាយរៀងដែលបានទទួលមរណ:ភាពដោយសារជម្ងឺកាលពីថ្ងៃទី១៣ខែមេសាឆ្នាំ ២០២១។
ការចុះសួរសុខទុក្ខដល់ក្រុមគ្រួសារលោកគង់សារូ នេះធ្វើឡើងនៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១ស្ថិតនៅគេហដ្ឋានរបស់លោកស្រីក្នុងសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។
លោក ឈីវសារ៉នបានផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់លោកសំ ប៊ុណ្ណារិន អភិបាលរងខេត្តព្រៃវែងដល់លោកស្រីសេងសុភីដែលជាភរិយា កាលពីលោកគង់សារូអតីតចៅសង្កាត់ស្វាយរៀងនៅមានជីវិតគឺលោកមានស្នាដៃដ៏ធំធេងក្នុងការបម្រើដល់ប្រជាពលរដ្ឋនិងប្រទេសជាតិមិនខ្លាចនឿយហត់ក្នុងការលះបង់ពេលវេលាដ៏មានតម្លៃមិនអាចខ្វះបាននិងធ្វើអោយអ្នកភូមិជិតខាងក៏ដូចជាថ្នាក់ដឹកនាំខេត្តមានចិត្តស្រលាញ់គ្រប់ៗគ្នា។
ក្នុងឪកាសនោះលោកឈីវសារ៉នក៏បានពាំនាំប្រសាសន៏ផ្ដាំផ្ញើរបស់លោកសំ ប៊ុណ្ណារិន អភិបាលរងខេត្តព្រៃវែងដល់លោកស្រីសេងសុភី សូមថែរក្សាសុខភាពជាចម្បងកុំគិតអ្វីច្រើនពេកនិងកុំបាក់ទឹកចិត្តព្រោះជីវិតគឺជាការតស៊ូនិងខំប្រឹងថែរក្សាក្រុមគ្រួសារកូនៗបន្តទៀត។
មិនតែប៉ុណ្ណោះលោកក៏សូមអោយលោកស្រីបន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ៣កុំ៣ការពារ ជាប់ជានិច្ចទើបយើងអាចទប់ស្កាត់ការរីករាលដាលនៃជម្ងឺឆ្លងកូវីត១៩ផងដែរ។
ក្នុងឪកាសនោះលោកស្រីសេងសុភីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនៅទឹកចិត្តរបស់លោកសំ ប៊ុណ្ណារិន អភិបាលរងខេត្តព្រៃវែងដែលបានគិតគូរសុខទុក្ខនិងបានឧបត្ថមថវិការដល់រូបគាត់ជាភរិយានិងក្រុមគ្រួសារនិងជូនពុទ្ធពរទាំង៤ប្រការកុំបីឃ្លាងឃ្លាតឡើយ៕
ដោយ៖ យឹម សុថាន